ទស្សនា​ ​គ្រាប់​បាល់​ចូល​ទី​មុន​គេ​បង្អស់​ ​បន្ទាប់​ពី​ Premier League​ប្រកួត​ឡើង​វិញ​តែ​រំសាយ​ចោល

  • 2020-06-18 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់ពី Premier League បើកការប្រកួតឡើងវិញ​កាល​ពី​រាត្រី​ថ្ងៃ ១៧ ខែ​មិថុនា Raheem Sterling គឺ​ជា​កីឡាករ​មុន​គេ​បង្អស់ ដែល​ស៊ុត​ទម្លាយ​សំណាញ់ទី​ រួម​ចំណែក​ជួយ​ក្រុម​ Manchester City ឈ្នះ ៣-០ លើ​​ក្រុម Arsenal យក​បាន​៣ពិន្ទុ​បន្ថែម​(៦០)ឈរ​លេខ​២​តាម​ពីក្រោយ Livepool មាន​៨២ពិន្ទុ​។

នៅទឹកដី Etihad Stadium ក្រុម​កាំភ្លើង​ធំសល់គ្នាតែ១០នាក់ ក្រោយ David Luiz ទទួលបានកាតក្រហមនៅដើមតង់ទីពីរ ប៉ះគ្នា ៧ ប្រកួតចុងក្រោយនៅគ្រប់ពានរង្វាន់ Arsenal ចាញ់ Manchester City ទាំងអស់។

Sterling គឺ​ជា​កីឡាករ​មុន​គេ​បង្អស់ ដែល​ស៊ុត​ទម្លាយ​សំណាញ់ទី​
​ទោះ​ជា​យ៉ាង​នេះ​ក៏​ពិត​មែន នៅ​មុន​គ្រាប់​បាល់​នោះ​ប៉ុន្មាន​នាទី​ ជំនួប​រវាង​ក្រុម​ Aston Villa ប៉ះ Sheffield United ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ០-០ ​មាន​គ្រាប់​ស៊ុត​ចូល​ទី​ម្ដង​ដែរ​ ហើយ​វា​ក៏​ជា ​​គ្រាប់​បាល់​ចូល​ទី​មុន​គេ​បង្អស់​ ​បន្ទាប់​ពី​ Premier League ​ប្រកួត​ឡើង​វិញ​តែ​រំសាយ​ចោល​ដោយ​សារ VAR ។

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម​នេះ៖

វីដេអូហាយឡាយManchester City ឈ្នះ ៣-០ លើ​​ក្រុម Arsenal

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;