​ពាន​រង្វាន់ AFC U19 តើ​ក្រុម​ជម្រើសជាតិ​ ​កម្ពុជា ​ឡើង​បាន​ប៉ុន្មាន​ដង​ហើយ?

  • 2020-06-18 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៩ ​ឆ្នាំ​កម្ពុជា​ទើប​នឹង​បាន​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ចំនួន ៤ លើក​ប៉ុណ្ណោះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ៣ លើក​កន្លង​មក កម្ពុជា មិន​ដែល​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​។

U-19 ឈ្នះក្រុម U-19 ថៃ លទ្ធផល ២-១ ក្នុង​ប្រកួត​ទី៣ ពូល G នៃ​វគ្គ​ជម្រុះ
កម្ពុជា ឡើង​ទៅ​លើក​ដំបូង​នៅ​​ឆ្នាំ ១៩៦៣, បន្ត​មក​ឆ្នាំ ១៩៧២, ១៩៧៤ និង​នៅ​ឆ្នាំ​ ២០១៩ កម្ពុជា ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ។ ក្រុម​ដែល​គ្រង​ជើងឯក​ច្រើន​ជាង​គេ​ ១២ ​ដង​គឺ កូរ៉េ​ខាងត្បូង៕

ក្រោយ​ចាប់​ពូល​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៩ ​ឆ្នាំ​កម្ពុជា ​​នៅ​ពូល​ A ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ អូបេគីស្ថាន​, អ៊ីរ៉ង់, និង ឥណ្ឌូនេស៊ី (ជាម្ចាស់​ផ្ទះ​ពានរង្វាន់​ U-20 World Cup 2021) ។

ដូចនេះ តើ​កម្ពុជា អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ​អាច​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​ឬក៏អត់ សូម​រង់ចាំ​តាម​ដាន​បន្ត?

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;