ខ្សែ​កាពារ​ រក​គ្រាប់​បាល់​ច្រើន​បំផុត​មានតែ ១១ រូប​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់

  • 2020-06-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ប្រធាន​ក្រុម Sergio Ramos រក​បាន ៦៨ គ្រាប់ បានក្លាយជាខ្សែការពារ រកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តក្របខ័ណ្ឌ La Liga ពោល​គឺឡើង​មក​ឈរ​លើ Ronald Koeman រក​បាន ៦៧ គ្រាប់ ​ជាវីរបុរស​ក្លឹប​ Barcelona ដែលមក​ប្រកប​អាជីព​នៅ​អេស្ប៉ាញ​នៅចន្លោះ​ឆ្នាំ ១៩៨៩ ដល់ ១៩៩៥ ។

ខាងក្រោមនេះជាឈ្មោះនិងចំនួនគ្រាប់បាល់ទាំងអស់របស់ខ្សែការពារទាំង ១១ អាចរកគ្រាប់បាល់បានច្រើនៗ ក្នុងអាជីពជាកីឡាករ សឹងតែថាច្រើនជាងខ្សែប្រយុទ្ធដទែទៀតផង។៖

១) Ronald Koeman -រកបាន ២៥៣ គ្រាប់

២) Daniel Passarella រកបាន ១៧៥ គ្រាប់

៣) Fernando Hierro រកបាន ១៦៣ គ្រាប់

៤) Laurent Blanc រកបាន ១៥៣ គ្រាប់

៥) Graham Alexander រកបាន ១៣០ គ្រាប់

៦) Steve Bruce រកបាន ១១៣ គ្រាប់

៧) Paul Breitner រកបាន ១១៣ គ្រាប់

៨) Roberto Carlos រកបាន ១១៣ គ្រាប់

៩) Sergio Ramos រកបាន ១១៤ គ្រាប់

ចំណែកខ្សែការពារ ២ រូបទៀតគឺ Sinisa Mihajlovic រកបាន ១០៥ គ្រាប់និងកីឡាករ Franz Beckenbauer រកបាន ១០៩ គ្រាប់៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

;