ចិន​នឹង​ចុះហត្ថលេខា​ផ្តល់មូលនិធិ​ជាង ៧លានដុល្លារ គាំទ្រ​គម្រោង​របស់​កម្ពុជា​ចំនួន ២០

  • 2020-06-22 05:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីមូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ឆ្នាំ​២០២០ នៅថ្ងៃទី​២៣ ខែមិថុនា។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងការបរទេស។

ក្នុង​ក្របខណ្ឌនេះ គម្រោង​កម្ពុជា​ចំនួន ២០ ត្រូវបាន​គាំទ្រ និងផ្តល់មូលនិធិ ដែលមាន​ទឹកប្រាក់​ចំនួន ៧ ២២៥ ៤០០ ដុល្លារ​អាមេរិក ភាគច្រើន​គ្របដណ្តប់​ទៅលើសកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធឺណេត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការ​សម្បត្តិវប្បធម៌ជាដើម៕

អត្ថបទថ្មី
;