ឥណ្ឌា ប្រកាសទិញយន្តហោះចម្បាំងពីរុស្ស៊ី ជាបន្ទាន់
- 2020-06-23 03:06:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ប្រកាសទិញយន្តហោះចម្បាំងពីរុស្ស៊ី ជាបន្ទាន់
ចន្លោះមិនឃើញ
ភ្លាមៗក្រោយប៉ះទង្គិចជាមួយទាហានចិន នៅព្រំដែន ក្រសួងការពារជាតិឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅបានប្រកាសទិញយន្តហោះចម្បាំង ៣៣គ្រឿងពីរុស្ស៊ីជាបន្ទាន់ ក្នុងនោះ យន្តហោះ Su-30MKI ចំនួន ១២គ្រឿង និង MiG-29 ចំនួន ២១គ្រឿង។
តម្លៃនៃកិច្ចព្រមព្រៀងនេះ ត្រូវប៉ាន់ស្មានថា ប្រហែល ៧៨៧,៦លានដុល្លារ។ រុស្ស៊ី នឹងអាចបញ្ជូនយន្តហោះទាំងនេះទៅឥណ្ឌា ក្នុងអំឡុងពីរបីខែខាងមុខ។
ឥណ្ឌា ជាអតិថិជនទីមួយហើយរបស់រុស្ស៊ីដែលទិញយន្តហោះ MiG-29។ ស្របជាមួយគ្នានេះដែរ រុស្ស៊ីក៏កំពុងធ្វើការជាមួយកងទ័ពអាកាសឥណ្ឌា ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មយន្តហោះចម្បាំងនេះផងដែរ។ វានឹងធ្វើឱ្យសមត្ថភាពប្រយុទ្ធរបស់ MiG-29 កើនឡើង ថែមទាំងអាចបំពាក់អាវុធ និងបច្ចេកវិទ្យាថ្មីៗទៀតផង។ ការធ្វើទំនើបកម្មនេះ នឹងបង្កើនអាយុ MiG-29 ដល់ ៤០ឆ្នាំ។
លើសពីនេះទៅទៀត យន្តហោះ Su-30MKI ជាប្រភេទយន្តហោះចម្បាំងតែមួយគត់ នៅក្នុងកងទ័ពអាកាសឥណ្ឌា ដែលអាចបំពាក់មីស៊ីលលឿនជាងសំឡេង BrahMos។ មីស៊ីលនេះ ត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា៕