ដឹង​ទេ? Salah ក្លាយ​ជា​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​ ​ក្នុង១រដូវកាល៣៨ ប្រកួត​នៅ Premier League

  • 2020-06-23 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Mohamad Salah ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប Liverpool ​ដែល​លេច​ធ្លោ​ខ្លាំង​តាំង​ពី​រដូវកាល​ដំបូង (២០១៧-២០១៨) គ្រា​ដែល​គេ​ផ្ទេរ​ចេញ​ពី​ក្លឹប AS Roma នៅ​អ៊ីតាលីក្នុងតម្លៃតែ ៣៤ លាន​ផោន​ប៉ុណ្ណោះ។

បើ​ទោះ​ជា​ធ្លាប់​លេង​ឲ្យ Chelsea អំឡុងឆ្នាំ ២០១៤ រូបគេសឹងតែគ្មាននរណាស្គាល់ និងមានរូបរាងស្គមថែមទៀតផង។ កីឡាករអេហ្ស៊ីបឆ្នើម ២ ឆ្នាំជាប់រូបនេះ ត្រូវបានសារព័ត៌មានចុះផ្សាយជារឿយៗក្រោយរកបានគ្រាប់ជាហូហែរមិនដែលដាច់នៅហង្សក្រហម។

ម្ចាស់ស្បែកជើង​មាស​ Premier League រដូវកាល ២០១៧-២០១៨
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ស៊ីប​រូប​នេះ​ បង្ហាញ​ខ្លួន​បាន ៥៤ ដង​(គ្រប់​កម្មវិធី​របស់​ក្លឹប) ​ស៊ុត​រក​គ្រាប់​បាល់​បាន ៤៤ គ្រាប់​និង Assist ​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ១៦ ដងរដូវកាល ២០១៧-២០១៨ ។ ដោយ​ឡែក​បើគិតត្រឹម ៣៨ ប្រកួតក្នុង​លីគ Salah ស៊ុត​បាន ៣២ គ្រាប់។

តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​អាវ​លេខ ១០ ​បំបែក​កំណត់ត្រា​ចាស់​ ក្លាយ​ជា​ ​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​ ​ក្នុង១រដូវកាល (៣៨ ប្រកួត) ​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។ រីឯ​សមិទ្ធិផល​ផ្ទាល់​ខ្លួន គេ​បាន​ឈ្នះ​ស្បែកជើង​មាស​នៅ Premier League រដូវកាល​ដំបូង​នោះ និង​បាន​ជាប់​ជា កីឡាករ​ឆ្នើម​ប្រចាំរដូវកាល​ផងដែរ ។

​សម្រាប់​ក្រុម​ គេ​បាន​ជួយ​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​អឺរ៉ុប Champions League 2018 តែ​បាន​ចាញ់ Real Madrid ដោយឡែក​ពាន​លីគ គេ​បាន​ជួយ​ ហង្សក្រហម​ ឈរ​លេខ២​ល្អ​បំផុត ដោយ​មាន​៩៩​ពិន្ទុ​ចាញ់​តែ ១ ពិន្ទុ​គត់​ដោយ Manchester City ជា​ក្រុម​ជើងឯក​ជាមួយ​នឹង​ពិន្ទុ​ ១០០ ពេញ៕

ទស្សនា​បច្ចេកទេសខ្សែ​​ប្រយុទ្ធ​​​រូប​នេះ ស៊ុត ៥០ គ្រាប់​លឿន​បំផុតក្នុង ៦៩ ប្រកួត​ឲ្យ​ក្លឹប​៖

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;