ប្រធាន​សហព័ន្ធ​សីដក់​ដាក់​ទិសដៅ​សំខាន់​ ៣​ សម្រាប់​ពង្រីក​សក្ដានុពល​អាណត្តិ​ថ្មី​

  • 2020-06-24 10:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ដាក់​ទិសដៅ​សំខាន់​ចំនួន​៣​ធំៗ​ពង្រីក​សក្ដានុពល​ក្នុង​អាណត្តិ​ថ្មី​ ទី៧​ ចាប់​ពី​ឆ្នាំ​ ២០២០​ ដល់​ ២០២៤​ នេះ។​

ទិដ្ឋភាពថ្ងៃមហាសន្និបាត

ប្រធាន​សហព័ន្ធ​សីដក់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មហាសន្និបាត​ដែល​សហព័ន្ធ​បាន​ធ្វើ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​លើក​ឡើង​ពី​សកម្មភាព ​កិច្ចការ​ឆ្នាំ​ចាស់​ដែល​ធ្វើ​កន្លង​ទៅ​ក៏​ដូច​ជា​ពិនិត្យ​ពី​ភាព​ត្រឹមត្រូវ​ ឬ​កង្វះខាត​ចំណុច​ណា​មួយ។​

ឯកឧត្ដម​ មាស​ សារិន​ បាន​លើក​ឡើង​ទៀត​ថា​ ចំពោះ​ទិសដៅ​អាណត្តិ​ថ្មី​នេះ​វិញ​សហព័ន្ធ​ ដាក់​គោលដៅ​ ៣ចំណុច​ ទី១​ មាន​ការ​គាំទ្រ​ ទី២​ សមាសភាព​ក្រុម​ការងារ​ និង​ទី៣​ ដៃគូ​ស្មោះ​ត្រង់​ក្នុង​ការ​សហការ​គ្នា។​ សរុប​ទៅ​គឺ​ជ្រើសរើស​អ្នក​ដែល​ធ្វើ​ការ​ពិតប្រាកដ​ ធ្វើ​ការ​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ រក​អ្នក​ដែល​ជា​ផ្នែក​ជ្រោមជ្រែង​ថវិកា​ទើប​សហព័ន្ធ​ដំណើរ​ការ​សកម្មភាព​ផ្សេងៗ​ ឬ​ឲ្យ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ទៅ​បាន។​

ឯកឧត្ដម​ មាស​ សារិន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ និង​បន្ត​ដំណើរ​អាណត្តិ​ថ្មី​ទី៧​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​មិថុនា​ ឆ្នាំ​ ២០២០​ នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​

;