ភ្ញាក់ផ្អើល! បាល់​ហ្រ្វីឃីគ២គ្រាប់​ស្អាត​ៗ ​សុទ្ធ​តែ​ចេញ​ពី​ជើង ខ្សែ​ការពារ (មាន​វីដេអូ)

  • 2020-06-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ការពារ​២រូប​គឺ Segio Ramos ​និង​ ​Alexander Arnold ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ ​បន្ទាប់​ពី​អាច​ទាត់​បាល់​ហ្វ្រីឃីគ​ចូល​ទី​យ៉ាង​ស្អាត​ដូចគ្នា ក្នុង​ថ្ងៃ​តែ​មួយ​។

​គ្រាប់​បាល់​ទី ១១៥ ក្នុងអាជីពរបស់​ Segio Ramos ​ក្នុង​នាម​​ជា​ ខ្សែ​ការពារ​ បាន​ជួយ​ឲ្យ Real Madrid ឈ្នះ​ ២-០ ក្រុម​បាត​តារាង Mallorca ឡើង​មក​ឈរ​កំពូល​តារាងវិញជាមួយនឹងពិន្ទុ ៦៨ សប្ដាហ៍ទី ៣១ ខណៈ​ដែល La Liga នៅ​សល់តែ ៧ ប្រកួតទៀត នឹង​អាច​រក​ឃើញ​ ជើងឯកហើយ។

ចំណែកគ្រាប់បាល់​ ហ្វ្រីឃីគ​ របស់ Arnold បាន​ជួយ​ឲ្យ Liverpool ឈ្នះ ៤-០ លើ​ក្រុម Crystal Palace យក​បាន ៣ ពិន្ទុ​បន្ថែម។ ពេលនេះ ហង្សក្រហម ត្រូវ​ការ​តែ ២ ពិន្ទុ​ទៀត​អាច​​លើក​ពាន Premier League រដូវកាល ២០១៩-២០២០៕

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

;