សម្តេច ហ៊ុន សែន៖ អាស៊ានទទួលបានជោគជ័យក្នុងការប្រយុទ្ធកូវីដ បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត
- 2020-06-26 04:20:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ អាស៊ានទទួលបានជោគជ័យក្នុងការប្រយុទ្ធកូវីដ បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តំបន់អាស៊ានទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត។ នេះបើយោងតាមសុន្ទរកថារបស់សម្តេច ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
សម្តេចបន្តថា ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ក្រោយអំឡុងពេលវិបត្តិកូវីដ១៩។ ដើម្បីសម្រេចនូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការស្តារឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
សូមអានបន្ថែមខាងក្រោម៖