ត្រូវ​គេ​រិះ​គន់​ថា​ មក​ពី​ស្រុក​ជាមួយ Dilraba ម៉េច​អាក្រក់​ម៉េះ នារី​ចិន​សម្រក ២៤​គីឡូ​ក្នុង​តែ ៨​ខែ

  • 2020-07-02 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​សម្រក​គីឡូ​បាន​សម្រេច នារី​មក​ពី​ចិន​​រូប​នេះ ប្រែ​ជា​មាន​រូប​សម្បត្តិ​រូប​លេច​ធ្លោ​ខ្លាំង​ដូច​សិល្បការិនី​ជា​ច្រើន​មក​ពី​ខេត្ត Xinjiang ដូច​គ្នា។ មាន​ហេតុផល​ជា​​ច្រើន​ដែល​ធ្វើ​​ឲ្យ​មនុស្ស​ម្នាក់អាច​សម្រក​គីឡូ​បាន​សម្រេច​ដូច​ក្ដី​ប្រាថ្នា។ អ្នក​ខ្លះ​ដោយ​សារ​ចង់​ស្លៀកពាក់​ស្អាត ទាន់​សម័យ។ អ្នក​ខ្លះ​ដោយសារ​តែ​ចង់​បាន​មនោសញ្ចេតនា​ពី crush ទើប​ព្យាយាម​ចង់​ស្អាត​ជាង​មុន។ យ៉ាងណាក្ដី ហេតុផល​ដែលធំ​ជាង​គេ​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សម្រក​គីឡូ​នោះ​គឺ ដោយ​សារ​ទទួល​ការ​មាក់ងាយ​ពី​អ្នក​ដទៃ។

ជាក់​ស្ដែង នារី​​ម្នាក់​មាន​ឈ្មោះ Bling មក​ពី​ប្រទេស​ចិន បាន​ទទួល​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ជា​ខ្លាំង​ នៅ​ពេល​ត្រូវ​អ្នក​ជុំ​វិញ​ខ្លួន​សើច​ចំអក​ ព្រោះ​តែ​ខ្លួន​មាន​រាង​ធាត់។ តាម​នោះ​ដែរ​ ដោយ​សារ​ជា​ក្មេង​ស្រី​មក​ពី​ខេត្ត Xinjiang ដែល​ជា​ខេត្ត​តូច​មួយ ដូច​នេះ នាង​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​រូប​សម្បត្តិ​ប៉ុន្មាន​ឡើយ ដោយ​ឃ្លាន​អី​ តែង​ញ៉ាំ​នោះ។ ដោយ​សារ​ហេតុ​នេះ​ហើយ គីឡូ​របស់​នាង​បាន​កើន​ឡើង​ដល់ ៧៦​គីឡូ។ “ខ្ញុំ​ចូលចិត្ត​ញ៉ាំ​អាហារ fast food សូកូឡា នំផ្អែម និង​ម្ហូប​ចៀន ជាពិសេស​ការ៉េម ដោយ​ម្ដង​ខ្ញុំ​ញ៉ាំ ៥ ៦ កែវ។ នៅ​ក្នុង​ផ្ទះ ខ្ញុំ​ញ៉ាំ​ច្រើន​ជាង​ឪពុក​ខ្ញុំ​ទៀត។

ឡើង​ដល់​ថ្នាក់​វិទ្យាល័យ ខណៈ​មិត្ត​នារី​ដទៃ ចាប់​ផ្ដើម​ចេះ​ធ្វើ​ខ្លួន​ហើយ​នោះ Bling នៅ​តែ​មិន​ខ្វល់ ដោយ​នាង​ពេល​នោះ​មាន​រហស្សនាម​ថា ធុង​សាំង។ យ៉ាងណាក្ដី រឿង​ឈឺចាប់​ចាប់​ផ្ដើម​នៅ​ពេល​នាង​ចូល​រៀន​មហាវិទ្យាល័យ ព្រោះ​នាង​ត្រូវ​ឡើង​ទីក្រុង​រៀន ហើយ​បែក​មិត្ត​ចាស់​ៗ​អស់។

ដោយ​សារ​តែ​មក​ពី​ខេត្ត Xinjiang ដែល​ជា​ស្រុក​កំណើត​របស់​កំពូល​តារា​ជាច្រើន​ដូច​ជា Dilraba, Dong Li Ya, Gu Li Nazha នោះ Bling ត្រូវ​គេ​ចំអក​ថា មក​ពី​កន្លែង​តែ​មួយ​ម៉េច​ក៏​អាក្រក់​ម្ល៉េះ? ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ជា​ខ្លាំង។

ចុង​បញ្ចប់​នាង ក៏​សម្រេច​សម្រក​គីឡូ ហើយ​វិធី​ដែល​នាង​ធ្វើ​នោះ​គឺ រត់​ហាត់​ប្រាណ និង​លោត​អន្ទាក់។ បន្ថែម​ពី​នេះ គឺ​នាង​ឈប់​ផឹក​ទឹក​ក្រូច និង​ញ៉ាំ​របស់​ចៀន បំពង។ ក្រោយ​ហាត់​មិន​សម្រាក​អស់ ៨ ខែ​ ចុង​​បញ្ចប់​នាង​សម្រក​បាន​សរុប ២៤​គីឡូ ដោយ​នៅ​ពេល​នេះ​ នាង​មាន​ទម្ងន់ ៥២ និង​កម្ពស់ ១,៦៧ម។

មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ជុំ​វិញ​ភ្ញាក់​ផ្អើល​នោះ​ទេ សូម្បី​តែ​នាង​ផ្ទាល់​ក៏​សឹង​មិន​ជឿ​នឹង​រូប​សម្បត្តិ​របស់​ខ្លួន​ពេល​បច្ចុប្បន្ន​ដែរ។ មនុស្ស​ជា​ច្រើន​សរសើរ Bling ថា​ នៅ​ពេល​នេះ នាង​ស្អាត​មិន​ខុស​ពី​តារា​ដែល​មក​ពី​ស្រុក​តែ​មួយ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;