មូលហេតុ​ដែល​ក្រសួង​ពន្យារពេល​ដល់ការ​កាត់ឈ្មោះ​ម្ចាស់យានយន្ត​ដែល​រកម្ចាស់​ដើមមិនឃើញ!

  • 2020-07-02 06:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ពន្យារពេល​ដល់ការផ្ទេរកម្មសិទ្ធិយានយន្ត​ដែល​រកម្ចាស់ដើមមិនឃើញ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០។ ការសម្រេចនេះ បន្ទាប់ពីក្រសួង​សង្កេត​ឃើញថា ប្រជាពលរដ្ឋ​ដែលមកទទួលសេវានេះ មានការកើនឡើង​ជាបន្តបន្តាប់ពី​មួយថ្ងៃទៅមួយថ្ងៃ និង​ដោយមានការ​ភ្ញាក់រលឹក​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។

ក្នុងករណី​ផុតកំណត់​រយៈពេលខាងលើនេះ ក្រសួង​​គឺតម្រូវ​ឱ្យ​អនុវត្តរាល់​ការផ្ទេរកម្មសិទ្ធិយានយន្ត​គ្រប់​ប្រភេទ ត្រូវមាន​ម្ចាស់ដើម​មកផ្តិតមេដៃ​លើសំណុំឯកសារ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានយន្ត៕

;