Ramos ​ប៉េណាល់ទី​ចូល​ជួយ​​ក្រុម​​ដាច់ ៤ ពិន្ទុ​ពី Barcelona ​និង​បង្កើត​កំណត់ត្រា​ថ្មីផ្ទាល់​ខ្លួន​

  • 2020-07-03 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Sergio Ramos ​ជា​ប្រធាន​ក្រុម​ ​អាច​ស៊ុត​បញ្ចូល​ទី​ដោយ​បាល់​ពិន័យ (ប៉េណាល់ទី) ជួយ​ឲ្យ​ក្រុម​ឈ្នះ ១-០ លើ​ក្រុម​កំពុង​ឡើង​ជើង Gatefe ​ដែល​នៅ​ឈរ​លេខ ៦ ក្នុង​លីគ។

Sergio Ramos រ៉ាប់រងទាត់​​​ប៉េណាល់ទី ២១ ដង​​ចូល​ទាំង​អស់​

​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ Madrid ​មាន ៧៤ ពិន្ទុ​លើស​ក្រុម​ Barcelona ៤ ពិន្ទុ​ខណៈ​ដែល​នៅ​សល់ ៥ ប្រកួត​ទៀត​នឹង​បិទ​បញ្ចប់​រដូវកាល​ បន្ទាប់​ពី​២ប្រកួត​កន្លង​មក Barcelona ស្មើ​រហូត។

​កីឡាករ​ឆ្នើម​រូប​នេះ បង្កើត​បាន​កំណត់ត្រា​ថ្មី​ផ្ទាល់​ខ្លួន​គឺ ​Ramosក្លាយ​ជា ​ខ្សែ​ការពារ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ (៩ គ្រាប់​) ក្នុង​លីគ​រដូវកាល ២០១៩-២០២០។ ៦ ប្រកួត​បន្ទាប់​ពី​លីគ​បើក​វិញ Ramos ស៊ុត​ចូល ៤ គ្រាប់​ក្នុង​នាម​ ជា​ខ្សែការពារ ។

ដោយឡែក​ កំណត់ត្រា​ល្អ​មួយ​ទៀត​គឺ Sergio Ramos រ៉ាប់រងទាត់​​​ប៉េណាល់ទី ២១ ដង​ ក្នុង​អាជីព​ជា កីឡាករ​។ រូប​គេ​មិន​ដែល​ភ្លាត់​នោះ​ទេ​ មាន​ន័យ​ថា​ ទាត់​​ចូល​ទាំង​អស់​៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ចំណាត់ថ្នាក់សប្ដាហ៍ទី ៣៣

ប្រភព៖ laliga ប្រែ​សម្រួល៖ រក្សា

;