ដោយ​សារ​តែ Jennie ខ្សែ​ក​តម្លៃ ៧៧៧០០ដុល្លារ លក់​ដាច់​គ្មាន​សល់

  • 2020-07-03 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ក​រូប​ច្រវាក់ ភ្លឺភ្លែត​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​ក្រោយ​ពេល​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jennie ពាក់​វា​ក្នុង​វីដេអូ​ចម្រៀង How You Like That។!

ការ​ត្រលប់​មក​វិញ របស់​កំពូល​ក្រុម​ចម្រៀង BlackPink ទទួល​បាន​ភាពជោគជ័យ​​ជា​ខ្លាំង ដោយ​ក្រុម​ចម្រៀង​មក​ពី​ផលិតកម្ម YG នេះ បាន​បំបែក​កំណត់​ត្រា Guiness ជា​ច្រើន។ ការ come back នេះ​ដែរ ក៏​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ក្រុម​ចម្រៀង ៤​សមាជិក​ខាង​លើធំ​ជាង​មុន​ដូច​គ្នា​ដោយ សមាជិក Rose បាន​ក្លាយ​ជា​អ្នក​តំណាង​សកល​របស់ ម៉ាក​សំលៀកបំពាក់​ពិភពលោក YSL។

ដោយសារ​តែ​ការ​ធ្វើ​ខ្លួន​ទាក់ទាញ និង​ទាន់​សម័យ សមាជិក​របស់ BlackPink នីមួយ​ៗ​សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​កុះករ ហើយ​រាល់​អ្វី​ដែល​សិល្បការិនី​ទាំង​នេះ​យក​មក​ប្រើ​ប្រាស់ គឺ​សុទ្ធ​តែ​ត្រូវ​លក់​ចេញ​​អស់​គ្មាន​សល់។

ជាក់​ស្ដែង ថ្មី​នេះ​បំផុត នៅ​ក្នុង MV How You Like That សមាជិក Jennie បាន​ពាក់​ខ្សែក​រូប​ច្រវាក់​តមម្លៃ ៧៧៧០០ ដុល្លារ​មក​ពី​យីហោ Shay។ ខណៈ​សម្លៀក​បំពាក់​មុន​ៗ​របស់​តារា​ស្រី​នេះ​មាន​តម្លៃ​ថ្លៃ​​ហើយ​នោះ ក៏​មិន​ដែល​មាន​អ្វី​ដែល​ថ្លៃ​ជាង​ខ្សែ​ក​នេះ​ដែរ។ យ៉ាងណាក្ដី ខ្សែក​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ប្រកាស​ថា លក់​ដាច់​គ្មាន​សល់​។

ខ្សែ​ក​ខាង​លើ​ត្រូវ​ធ្វើ​ឡើង​ដោយ ផ្លាទីន​ស និង​ដាំ​ពេជ្រ និង​ត្រូវ​លក់​អស់​ពី​ស្ដុក​ ក្រោយ​ពេល​បទ​ចម្រៀង​ខាង​លើ​ចេញ​ផ្សាយ​បាន ១​សប្ដាហ៍។ ទន្ទឹម​នឹង​នោះ ម៉ូដ​អាវ​ប្រពៃណី​កូរ៉េ Hanbok ដែលស្រី​ស្អាត​វ័យ ២៤​ឆ្នាំ​បាក់​ក្នុង​វីដេអូ​ចម្រៀង​នេះ ក៏​ត្រូវ​លក់​អស់​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;