អភិបាលខេត្តព្រៃវែងថាបទ​ "អ្នកព្រៃវែងអាក្រក់ត្រង់ណា"​ ជាបទល្មើសញុះញង់ឲ្យមានការរើសអើង

  • 2020-07-05 13:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាលខេត្តព្រៃវែង លោក ជា សុមេធី មានប្រតិកម្មខ្លាំងនឹងខ្លឹមសារ និងរូបភាព បទ​ "អ្នកព្រៃវែងអាក្រក់ត្រង់ណា"​ របស់ផលិតកម្ម មរតក មេឌៀ ដែលបានបង្ហោះក្នុងបណ្តាញសង្គម និងChanel យូធូប របស់ផលិតកម្មកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២០ កន្លងទៅ។

រូបព្រីនស្គីនបទ "អ្នកព្រៃវែងអាក្រក់ត្រង់ណា" នៅលើផេកFBផលិតកម្ម មរតក មេឌៀ
លិខិតរបស់រដ្ឋបាលខេត្តព្រៃវែងដែលដាក់ស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលហត្ថលេខារបស់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣ កក្កដា ២០២០ នោះបង្ហាញថា បទ​ "អ្នកព្រៃវែងអាក្រក់ត្រង់ណា"​ មានខ្លឹមសារ រូបភាព និងនិយាយថា "អ្នកព្រៃវែងសុទ្ធតែអ្នកមិនល្អ ពូជចោរលួច ចោប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ" ផ្អែកតាមខ្លឹមសារនេះ ​រដ្ខបាលខេត្តព្រៃវែង បានស្មើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ពីបទល្មើសញុះញង់បង្កឲ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស និងឲ្យផលិតកម្មត្រូវលុបឃ្លីបវីដេអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ៕ ​![](http://media.sabay.com/media/sabay-news/Artroom-Photo/(2021)/ENTERTAINMENT(1)/PHOTO-FOR-ARTICLE(6)/Morodok-Media(1)/5f01d03ad8d91_1593954360.jpg "")

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;