បុរស​ពាក់ម៉ាស់ធ្វើពីមាស​តម្លៃ ៤ពាន់​ដុល្លារ៖ ខ្ញុំមិនប្រាកដថា វាជួយខ្ញុំ​គេចផុតពីវីរុសកូរ៉ូណាឡើយ

  • 2020-07-06 02:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរសជាអ្នក​ជំនួញ​ម្នាក់នៅក្រុង Pune ប្រទេសឥណ្ឌា ឈ្មោះ Shankar Kurhade បាន​ពាក់ម៉ាស់​ធ្វើពីមាស​ដែលមានតម្លៃ ៤ពាន់ដុល្លារ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធើណែត។

លោក​បាន​ប្រាប់ AFP ថា ម៉ាស់នេះស្រោបដោយមាសទម្ងន់ ៦០ក្រាម (២អោន) ដោយ​ប្រើរយៈពេល ៨ថ្ងៃទើបធ្វើរួច។ វា​ជាម៉ាស់ស្តើងមួយ និង​មានរន្ធតូចៗ ដើម្បីជួយលោកឱ្យស្រួលដកដង្ហើម។

តែយ៉ាងណាមិញ​ លោក​ហាក់មិនជឿជាក់លើគុណភាព​ម៉ាស់នេះឡើយ ដោយ​លោក​និយាយ​ថា៖ «ខ្ញុំ​មិន​ពិតប្រាកដ​ក្នុងចិត្ត​ទេថា វា​នឹង​មាន​ប្រសិទ្ធភាព​ក្នុងការការពារ​ខ្ញុំពីការ​ឆ្លងវីរុសកូរ៉ូណា ប៉ុន្តែ​ខ្ញុំត្រូវតែមានការប្រុងប្រយ័ត្ន​ជាមុន»។

ក្រៅពី​ពាក់ម៉ាស់​ធ្វើពី​មាស អ្នក​ជំនួញវ័យ ៤៩ឆ្នាំរូបនេះ ក៏ចូលចិត្ត​ពាក់​ចិញ្ចៀន ផ្លាកដៃ និង​ខ្សែក ដែលសុទ្ធតែធ្វើពីមាសផងដែរ៕

ប្រភព៖ South China Morning Post

;