ត្រចៀក​កាំ លុប​ចោល​រូបភាព​ប្ដី​ទាំង​អស់​លើ​បណ្ដាញ​សង្គម ពាក្យ​ចចាមអារ៉ាម​លែងលះ​លេចឡើង​សារ​ជា​ថ្មី

  • 2020-07-06 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​សម្ដែង​ស្រី​ចិន​ Zhao Wei កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​របស់​នាង​និង​ស្វាមី ក្រោយ​ពេល​សិល្បការិនី​រូប​នេះ លុប​ចោល​រូប​ប្ដី​របស់​ខ្លួន​ទាំង​ស្រុង។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Zhao Wei បាន​លុប​ចោល​រូបភាព​ដែល​ពាក់ព័ន្ធ​នឹង​ប្ដី​របស់​ខ្លួន​ទាំង​អស់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ បច្ចុប្បន្ន មិន​មា​ន​រូបភាព​ណា​របស់​សេដ្ឋី Huang You Long ទៀត​ឡើយ។ សកម្មភាព​ចុង​ក្រោយ​របស់​តារា​វ័យ ៤៤​ឆ្នាំ បាន​ធ្វើ​ឲ្យ​គេ​ជឿជាក់​ថា មង្គការ​របស់​នាង បាន​ដើរ​ដល់​ទី​បញ្ចប់​មែនទែន​ហើយ។

អ្នក​គាំទ្រ​​បាន​រក​ឃើញ​ថា តួ​រឿង ព្រះនាង​យេយេ ព្រម​ទាំង​ប្ដី មិន​បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា លើ​បណ្ដាញ​សង្គម​ជា​យូរ​ណាស់​មក​ហើយ។ មុន​នោះ​ដែរ បណ្ដាញ​ព័ត៌មាន​តូច​ធំ​បាន​រាយការណ៍​ថា ចំណង​ស្នេហា​របស់​អ្នក​ទាំង​២ រអាក់រអួល​យូរ​ណាស់​មក​ហើយ តែ​នៅ​ពេល​បង្ហាញ​ខ្លួន ត្រចៀក​កាំ​នៅ​ពាក់​ចិញ្ជៀ​ន​រៀបការ​នៅ​ឡើយ ហើយ​នៅ​ខែ​មុន​ពួក​គេ​បាន​ទិញ​ផ្ទះ​រួម​នៅ​សិង្ហបុរី​ទៀត​ផង។

យ៉ាងណាក្ដី គេ​ជឿជាក់​ថា ទោះ​ខំ​ផ្សះផ្សារ​យ៉ាងណា ក៏​ចំណង​មនោសញ្ចេតនា​មិន​អាច​ទៅ​មុខ​រួច​។ ប្រភព​ខាង​ក្នុង​បាន​លើក​ឡើងថា ការបែក​បាក់​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​លុយកាក់ ក្រោយ​ពេល​ស្វាមី​របស់​ស្រី​ស្អាត​រូប​នេះ​រក​ស៊ី​ឡុងចុង​ ជំពាក់​បំណុល​ច្រើន។ ទាក់ទង​នឹង​បញ្ហា​នេះ ភាគី​ទាំង​សង​ខាង​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ ដោយ​មិន​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

;