Zlatan ថា “បើ Milan ចុះកុងត្រាយកខ្ញុំតាំងពីដើមរដូវកាល ឥឡូវឈរកំពូលតារាងបាត់ហើយ”
- 2020-07-08 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan ថា “បើ Milan ចុះកុងត្រាយកខ្ញុំតាំងពីដើមរដូវកាល ឥឡូវឈរកំពូលតារាងបាត់ហើយ”
ចន្លោះមិនឃើញ
ក្នុងជំនួបពានលីគ រវាងក្រុម AC Milan ប៉ះនឹងក្រុមកំពូលតារាងJuventus បញ្ចប់ទៅដោយលទ្ធផល ៤- ២ ។
គ្រាប់បាល់ដំបូងរបស់ Juventus ចេញពីជើងខ្សែបម្រើឆ្នើម Adrien Rabiot អូសញ៉ាក់ពាក់កណ្ដាលតារាង រួចស៊ុតបញ្ចូលទី ឯគ្រាប់ទី ២ ស៊ុតដោយ Cristiano Ronaldo (ជាគ្រាប់ទី ៣០) ក្រោយបង្ហាញខ្លួន ៣១ ដងក្នុងលីគ។
ចូលដល់តង់ទី ២ AC Milan ក៏វាយបករកគ្រាប់បាល់ ៤ កើតឡើងត្រឹមនាទី ៦២, ៦៦, ៦៧, និង ៨០ ស៊ុតបានដោយខ្សែប្រយុទ្ធចាស់វស្សា Zlatan (ប៉េណាល់ទី), Kessie, Leao និង Rebic ។
ក្រោយចប់ប្រកួត Zlatan Ibrahimovic បានផ្តល់សម្ភាសន៍ថា៖ “បើ AC Milan ចុះកុងត្រាជាមួយខ្ញុំតាំងពីដើមរដូវកាលមក ពេលនេះយើងនៅឈរកំពូលតារាងបាត់ទៅហើយ”
លទ្ធផលយកបាន ៣ ពិន្ទុនេះជួយឲ្យ Milan ឡើងមកឈរលេខ ៥ មាន ៤៩ ពិន្ទុបន្តក្ដីសង្ឃឹមបានកៅអីស្វ័យប្រវត្តិលេងពានលំដាប់ទី២អឺរ៉ុប Europa League រដូវកាលក្រោយ។
ចំណែកឯ Juventus បន្តឈរកំពូលតារាងដដែល មាន ៧៥ ពិន្ទុ (លើស៧ពិន្ទុ) ពី Lazio ដែលនៅឈរលេខ២ មាន ៦៨ ពិន្ទុសប្ដាហ៍ទី៣១ នៅសល់ ៧ ប្រកួតទៀតនឹងបិទបញ្ចប់រដូវកាល៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖