Fan Bingbing ត្រូវ​គេ​ថា​ស្អាត​ចាញ់​តារា​បណ្ដាញ​សង្គម និង​ចាស់​ជាង​មុន​ច្រើន

  • 2020-07-08 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​វ័យ​ជិត ៤០​ឆ្នាំ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing នៅ​តែ​មាន​សម្រស់​លេធ្លោ​មិន​ធម្មតា​ តែ​នាង​ត្រូវ​គេ​វាយ​តម្លៃ​ថា លែង​រក្សា​បាន​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ទៀត​ហើយ។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​​ពី​វត្តមាន​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing ពេល​នាង​សហការ​ជាមួយ តារា​បណ្ដាញ​សង្គម​ស្រី Yun Yun ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​សម្លៀកបំពាក់​មួយ។

រូបភាព​ទាំង​នេះ ភ្លាម​ៗ​​ត្រូវ​បាន​ទទួល​ចំណាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ត្បិត​នេះ​ជា​លើក​១​ដែល​ ស្រី​ស្អាត​ទាំង​២​រូប​ឈរ​ជាមួយ​គ្នា​ក្នុង​រូប​តែ​មួយ។ ប្រភព​ខាង​លើ បាន​សរសើរ Yun Yun ថា​ស្រស់​ថ្លា និងទាក់ទាញ។ ផ្ទុយ​មក​វិញ ប្រភព​ដដែលរិះគន់ កំពូល​តារា​ស្រី Bingbing ថា​ទោះ​នៅ​តែ​ស្អាត​ក៏​ដោយ តែ​សិល្បការិនី​រូបនេះ​ មាន​ស្បែក​ចាប់​ផ្ដើម​យារ​ធ្លាក់ បាក់​សម្រស់​ជាង​មុន​ ហើយ​រហស្សនាម​ថា រាជិនី​ក្មេង​ជាង​វ័យ ក៏​លែង​ត្រូវ​ដែរ។

នៅ​លើ​បណ្ដាញ​សង្គម ទស្សនិកជន​ក៏​លើក​ឡើង​ដែរ​ថា ប្រហែល​ជា​អាច​មក​ពី ជិត​ឈាន​ដល់​វ័យ ៤០​ឆ្នាំ ទើប ស្រី​ស្អាត​តួ​រឿង មហិច្ឆតាអ៊ូម៉ីនាង ពេល​នេះ​លែង​ក្មេង​ដូច​មុន​បាន​ហើយ៕

ចុចអានបន្ត៖ ស្មាន​តែ Jennie លាប​សក់​ស​បែប​នេះដំបូង​គេ តែ​ការ​ពិត ​យ៉ាង គួ​ លេង​ម៉ូដ​នេះ​រាប់​​ឆ្នាំ​មក​ហើយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

;