Man City ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​នៅ PL ​មាន​​ខ្សែ​ប្រយុទ្ធ ៥ នាក់​ស៊ុត​បាន​១០គ្រាប់​ឡើង​ក្នុង​១រដូវកាល

  • 2020-07-09 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង Manchester City ​បន្ត​បង្កើត​​កំណត់ត្រាថ្មី ​ដោយ​បាន​​ក្លាយ​ជា ​ក្រុម​ដំបូង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​បាល់​ទាត់​អង់គ្លេស ដែល​​មាន​​កីឡាករ​ ៥ នាក់​ស៊ុត​បាន​ ១០គ្រាប់​ឡើង​ក្នុង​១រដូវកាល។

រូបថតក្លឹប៖ Man city

​ខ្សែ​ប្រយុទ្ធ ៥ នាក់​នោះ​មាន​ដូចជា Riyad Mahrez ស៊ុត​បាន ១០ គ្រាប់, Gabriel Jesus ស៊ុត​បាន ១១ គ្រាប់, ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bryne ស៊ុត​បាន ១១ គ្រាប់​, Rahem Sterling ស៊ុត​បាន ១៣ គ្រាប់​និង ​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត​ឲ្យ​ក្លឹប​គឺ Sergio Aguero ស៊ុត​បាន ១៦ គ្រាប់​ ក្នុង​រដូវកាល ២០១៩-២០២០ ។

​សម្រាប់​លទ្ធផល​ក្រុម Manchester City ​ឈ្នះ ៥-០ លើ​ក្រុម​ Newcastle United កើតឡើង​សុទ្ធ​តែ​ជា ​គ្រាប់​បាល់​អស្ចារ្យ​ដូច​ជា ​​បាល់​ហ្វ្រីឃីក​របស់​ខ្សែបម្រើ​ពេញ​ដោយ​បទពិសោធន៍ David Silva ស៊ុត​ចូល​មុំ៩០ ដឺក្រេ​ល្អ​ខ្លាំង​ណាស់៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

បាល់​ហ្វ្រីឃីក ចូល​មុំ៩០ ស៊ុត​ដោយ​David Silva

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

;