ការពិត! មហាកំផែង​ចិន ចាប់ផ្តើម​សង់ឡើងតាំងពីមុនរាជវង្សឈីង​ទៅទៀត

  • 2020-07-09 08:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានការយល់ច្រឡំ​ជាច្រើនថា មហាកំផែងចិន​ស្ថិតនៅភាគខាងជើង​ដែលមាន​ប្រវែង ២១១៩៦,១៨គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើម​សាងសង់ក្នុងរាជវង្ស​ឈីង ដោយ​អធិរាជ ឈីង សឺហ័ង ប៉ុន្តែការពិតមិនមែនទេ ពោលគឺ​តាំងពី​មុន​រាជវង្សនេះទៅទៀត។ សូមមើលចំណុចខាងក្រោម៖

១. នគរឈី (ឆ្នាំ​ ៧៧០ - ២២១មុនគ.ស)៖ នគរនេះ បាន​សង់​កំផែង​ដំបូងបំផុត ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ពីនគរផ្សេងៗ ព្រោះពេលនោះជាសម័យ​ចម្បាំងគ្នារវាងនគរទាំង៧ ក្នុងដែនដីចិន។

២. រាជវង្សឈីង (២២១ - ២០៧មុនគ.ស)៖ អធិរាជ ឈីង សឺហ័ង ក្រោយ​បង្រួបបង្រួមនគរទាំងអស់ហើយ ក៏បន្តសង់ថែមទៀត ដើម្បី​ទប់ទល់នឹងសត្រូវឈ្លានពាន​ពីភាគខាងជើង។

៣. រាជវង្សហាន (២០៦ មុនគ.ស – ២២០ នៃគ.ស)៖ ពង្រីកការសង់​កំផែង ដើម្បីការពារ​ផ្លូវសូត្រជំនួញ។

៤. រាជវង្សម៉េង (១៣៦៨ – ១៦៤៤)៖ ភាគច្រើន​នៃមហាកំផែងចិនបច្ចុប្បន្ន ត្រូវសាងសង់ ឬស្តារឡើងវិញ ក្នុង​រាជវង្សនេះ។

៥. រាជវង្សឆេង (១៦៤៤ - ១៩១១)៖ មិនមានការសាងសង់អ្វីបន្ថែមទេ។

៦. សម័យទំនើប៖ មហាកំផែង​ត្រូវបាន​សាងសង់ និងការពារ​ ចាប់តាំងពីឆ្នាំ ១៩៥៧ ជាពិសេសលើ​ផ្នែក Badaling នៃមហាកំផែង ដែលជាកន្លែងទាក់ទាញទេសចរច្រើនបំផុត៕

ប្រភព៖ chinahighlights

;