ក្រោយស្ងាត់ជាង២ឆ្នាំ Angelababy បញ្ចុះ​តម្លៃ​ខ្លួន ៩០% ដើម្បីថតរឿងថ្មី តែបែរជាគួរឲ្យស្តាយ

  • 2020-07-10 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក ក្រោយ​ពេល​ ២​ឆ្នាំ គ្មាន​រឿង​ថ្មី និង​៧​ខែ គ្មាន​កុងត្រា។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន​បាន​រាយការណ៍​ថា កំពូល​តារា​ស្រី​កើត​ឆ្នាំ​ល្បាក់​ ១៩៨០ កំពុង​សម្រុកត្រលប់​មក​ថត​រឿង​យ៉ាង​ច្រើន​កុះករ​ដូច​ជា Yang Mi, Zhao Li Ying, Liu Shi Shi និង Ni Ni ជាដើម ដោយ​ម្នាក់​ៗ​ថត​ម្ដង​សុទ្ធ​តែ​២​រឿង។ ខុស​អី​តែ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Angelababy អត់​មាន​រឿង​ថត​សូម្បី​តែ​មួយ។ អាការៈ​បែប​នេះ គឺ​អូស​បន្លាយ​ជាង ២​ឆ្នាំ​មក​ហើយ។

សម្រាប់​តារា​សម្ដែង​ម្នាក់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​ខ្លួន គឺ​មាន​តែ​តាម​រយៈ​ការ​ថត​រឿង​ប៉ុណ្ណោះ យ៉ាងណាក្ដី​ ស្រី​ស្អាត​កូន​១​រូប​នេះ គឺ​ជា​ករណី​ពិសេស ត្បិត​គ្មាន​ផលិតករ​រូប​ហ៊ាន​សហការ​នឹង​នាង។ QQ នាំ​ពាក្យ​អ្នក​ក្នុង​សិល្បៈ​ម្នាក់​ថា Baby  ពេល​នេះ​ចង់​សហការ​ជាមួយ តារា​ប្រុស​ដែល​ល្អ​មួយ​ចប់ គឺ​បាន​ទាំង​រូប និង​សមត្ថភាព។ អាស្រ័យហេតុ​នេះ​ហើយ នាង​បាន​បញ្ចុះ​តម្លៃ​ខ្លួន​ឯង​ រហូត​ដល់​ទៅ ៩០% តែ​គួរ​ឲ្យ​ស្ដាយ​ អត់​មាន​តារា​ណា​ហ៊ាន​សហការ​នឹង​នាង ព្រោះ​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​គេ​ធ្លាក់​ចុះ។

ជាក់​ស្ដែង ករណី​នេះ​បាន​ធ្លាក់​លើ តារា​សម្ដែង​ប្រុស Deng Lun រួច​មក​ហើយ ត្បិត​លោក​ជា​តារា​លំដាប់ A តែ​រឿង​របស់​លោក​សហការ​នឹង Angelababy ត្រូវ​បរាជ័យ​ទាំង​ស្រុង។ ដោយ​សារ​តែ​មាន​ដើម​ទង​ជា​ម៉ូដែល ដូច​នេះ​ប្រពន្ធ​របស់ Huang Xiaoming គ្មាន​បទ​ពិសោធន៍​សម្ដែង​ឡើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ចាប់​តាំង​ពី​ចូល​ឆ្នាំ ២០២០​នេះ​មក ស្រី​ស្អាត ៣១​ឆ្នាំ ក៏​គ្មាន​កុងត្រា​ផ្សព្វផ្សាយ​អ្វី​ថ្មី​ដែរ ខណៈ​តារា​ស្រី​រួម​ជំនាន់ ទទួល​បាន​កុងត្រា​ថ្មី ម្នាក់​ដល់​ទៅ​៦៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

;