Kubo ស៊ុត​១គ្រាប់​​ជួយ​ក្រុម​ឈ្នះ​ ​និង​​ជាប់​លេខ៥ ជា​​អ្នក​ញាក់​បាន​ច្រើន​បំផុត​ក្នុង​លីគ

  • 2020-07-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Takefusa Kubo ​អាច​ស៊ុត​បញ្ចូល​ទី​១គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​ ២-០ លើ​ក្រុម​ Levante ​ខណៈ​ដែល​១គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ ​Hernandez ។

​បើ​គិត​លើ​ស្ថិតិ​បុគ្គល Kubo ​ធ្វើ​បាន​ ១១៧ ដង​ជាប់​ចំណាត់​ថ្នាក់​លេខ ៥ ​ជា​អ្នក​ញ៉ាក់​បាន​ច្រើន​​លើ​គូ​ប្រជែង។ ខ្សែបម្រើជប៉ុន ឆ្នើម​វ័យ ២៦ ឆ្នាំ​រូប​នេះស៊ុត​បាន ៥ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ ២១ ប្រកួត​។

ចំណែក​ Lionel Messi ជា​អ្នក​ឈរ​លើ​គេ​បង្អស់​ជាប់​លេខ ១ ធ្វើ​បាន ២៣៩ ដង​ញ៉ាក់​បាន​ច្រើន​បំផុត​ក្នុង​លីគ ​រដូវកាល ២០១៩-២០២០ ។

Kubo ពេល​លេង​ទល់​នឹង​ក្រុម​ Levante
​ដោយ​ឡែក​ក្រុម Mallorcaដែល Kubo កំពុង​លេង​ឲ្យ​នោះ ​នៅ​ខ្វះ​៣ពិន្ទុ​ទៀត​ទើប​ផុត​តំបន់​កាត់ចោល ពេល​នេះ​ពួក​គេ​មាន​ ៣២ ពិន្ទុ​ក្រោម​ក្រុម Alaves ដែល​មាន ៣៥ពិន្ទុ។

ស្រប​ពេល​ដែល​លីគ​នៅ​សល់ ៣ ប្រកួត​នឹង​បិទ​បញ្ចប់​រដូវកាល ដូចនេះ​ ​ពួក​គេ​អាច​សង្ឃឹម​បាន​កៅអី​លេង​ពាន​លីគ​កំពូល La Liga ជា​ថ្មី​ ដោយ​មិន​ត្រូវ​កាត់​ចេញ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី ២ ៕

ទស្សនាវីដេអូ (Watch on youTube)

តួលេលខ​​អ្នក​ញ៉ាក់​បាន​ច្រើន​ជាងគេ​ទាំង ៦ ក្នុង​លីគ
ចំណាត់​ថ្នាក់ La liga សប្ដាហ៍ទី ៣៥

ប្រភព៖ laliga ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;