មកដឹងតម្លៃឡាន Lexus របស់ ​វ៉ាន់ វល័ក្ខ ដែល​ទើបទិញ​បាន​ក្តៅៗ!

  • 2020-07-10 06:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាស៊ិចស៊ី វ៉ាន់ វល័ក្ខ បានកុម្ម៉ង់ទិញ​រថយន្ត​ដ៏ប្រណិតមួយ និង​ទើប​មកដល់ គឺម៉ាក Lexus 570 Kuro ឆ្នាំ​២០២០ បន្ទាប់​ពី​ទិញ​ផ្ទះ​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក​រួច​ហើយ។

រថយន្តថ្មីនេះ មានតម្រុយថា ក្នុងខ្ទង់​ជាង ២០ម៉ឺនដុល្លារអាមេរិក ហើយ​សាម៉ី​ខ្លួន​បាន​ឆ្លើយតប​តាមសារអេឡិចត្រូនិច​ថាជាការពិតមែនហើយ។ វល័ក្ខ ប្រាប់​ថា រថយន្ត​នេះ នាង​បាន​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ ២៣ម៉ឺន​ដុល្លារ​អាមេរិក។

តាមរយៈការបង្ហោះនៅលើបណ្តាញ​សង្គម នាង​សរសេរថា "អរគុណ​គ្រប់​យ៉ាង​ធ្វើ​អោយ​ខ្ញុំ​ខំ​រហូត​ខ្ញុំ​មាន​ថ្ងៃ​នេះ"។

ជុំវិញ​ការ​លេច​ឡើង​ភាព​ហ៊ឺហា​នៅ​រយៈ​កាល​ចុង​ក្រោយ​នេះ វល័ក្ខ បាន​រង​ការ​សង្ស័យ​មួយ​ចំនួន​ត្បិត​ថា​អ្វី​ដែល​នាង​បាន ហាក់​ដូច​លឿន​ពេក។ ការ​សង្ស័យ​នោះ គឺ​ថា តារា​ស្រី​​រូប​នេះ អាច​នឹង​មាន​ទំនាក់ទំនង​អ្នក​មាន​ទ្រព្យ​ស្តុក​ណា​ម្នាក់ ជា​ឧកញ៉ា ឬ​មន្ត្រី​ថ្នាក់​ខ្ពស់​ណា​មួយ។ ប៉ុន្តែ​បញ្ហា​នេះ សាមី​ខ្លួន​បាន​បក​ស្រាយ​ថា ទាំង​អស់​នេះ គឺ​ជា​កម្លាំង​ញើស​ឈាម​ផ្ទាល់​របស់​នាង ក្នុង​នោះ​ទាំង​ការងារ​សិល្បៈ និង​ការ​រកស៊ី​មួយ​ចំនួន៕

ប្រភព៖ Sabay News

;