​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​លេង​នៅ Premier League ស៊ុត​ចូល ១៩គ្រាប់​ ​គ្មាន​បាល់​ពិន័យ​ ​(ប៉េ​ណាល់​ទី)

  • 2020-07-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែប្រយុទ្ធ ​Danny Ings ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​ Southampton ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ១៩ គ្រាប់​ ​ជាប់​លេខ៤ ​លើ​តារាង (Top scorer) ​ក្នុង​ក្របខ័ណ្ឌ Premier League ។

​​អតីត​កីឡាករ​ Liverpool រូប​នេះ​ ​រក​បាន​គ្រាប់​បាល់​ទាំង​ ១៩ ​កើត​ចេញ​ពី​បច្ចេកទេស​អូស​ស៊ុត​ ​និង​បញ្ចូន​ដោយ​មិត្ត​រួម​ក្រុម​ទាំង​អស់​ ​ពោល​គឺ​​គ្មាន​មួយ​គ្រាប់​ណា​ឡើយ​ បាន​ពី​ការ​បង្ក​កំហុស​យក​​បាល់​ពិន័យ ១១ ម៉ែត្រ ឬ (ប៉េ​ណាល់​ទី) ប៉ុន្តែ​គេ Assist បាន​តែ ២ ដង​គត់​ឲ្យ​មិត្ត​រួម​ក្រុម ។

​ខ្សែ​ប្រយុទ្ធ​វ័យ​ ​២៧ ​ឆ្នាំ​រូប​នេះ​ ​ក៏​​កំពុង​បង្កើត​បាន​កំណត់ត្រា​ ​ក្លាយ​ជា​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត​ឲ្យ​ក្លឹប​ ​ដោយ​គ្មាន​បាល់​ពិន័យ​ ​(ប៉េ​ណាល់​ទី) ​​ក្រោយ​បង្ហាញ​ខ្លួន ៣៤ ដង​ឲ្យ​ក្លឹប​រដូវកាល​ ២០១៩-២០២០។

គ្រាប់ទី១៩ Danny Ings ស៊ុត​ចូល​ក្រុម Everton /រូបថតក្លឹប៖ SouthamptonFC
រំឮក​ដែរ​ថា Dany Ings ធ្លាប់​លេង​ឲ្យ ហង្ស​ក្រហម តាំង​ពី​ឆ្នាំ ២០១៥-២០១៨ ទើប​នឹង​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​ឆ្នាំ ២០១៩ មក​​ក្លឹប​ Southampton ដែល​ជា​ក្លឹបមានទំនាក់​ទំនង​គ្នា​ល្អ​រឿង​ដោះ​ដូរ​កីឡាករយូរឆ្នាំ​ហើយ​។ Ings ​នៅ​ទឹក​ដី Anfield ​មិន​សូវ​កាក់​កប​សោះ រូប​គេ​ចូល​លេង​បាន​ ២៥ ដង​ស៊ុត​បញ្ចូល​ទី​បាន​តែ ៤ គ្រាប់​គត់

​សម្រាប់​លទ្ធផល​ជា​រួម​ ​ក្លឹប​ Southampton ​​កំពុង​ឈរ​លេខ​ ១២(ជាង​ពាក់​កណ្ដាល​តារាង​)​ មាន​ ៤៤ ពិន្ទុសប្ដាហ៍ទី ៣៥ ​ឯ​លីគ​នៅ​សល់ ៣ ប្រកួត​ទៀត​នឹង​បិទ​រដូវកាល។ ដូចនេះ ពួក​គេ​បន្ត​ក្ដី​សង្ឃឹម​រក្សា​កៅ​អី​លេង Premier League រដូវកាល​ក្រោយ​ត​ទៀត​បាន​ដោយ​មិន​បារម្ភ។

ទស្សនា​បច្ចេកទេស​លេង​របស់ Dany Ings ស៊ុតចូល១៨គ្រាប់

គ្រាប់ទី១៩ របស់ Danny Ings ស៊ុត​ចូល​ក្រុម Everton

Dany Ings ពាក់អាវ Liverpool រដូវកាល ២០១៨-២០១៩ មុននឹង​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​មក​​ Southampton

ប្រភព៖ BBC | squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;