Messi បំបែកកំណត់ត្រា អ្នកបញ្ជូនបាល់ឱ្យគេស៊ុត លឿនបំផុត ប្រើពេលត្រឹម ៣១ ប្រកួត
- 2020-07-13 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi បំបែកកំណត់ត្រា អ្នកបញ្ជូនបាល់ឱ្យគេស៊ុត លឿនបំផុត ប្រើពេលត្រឹម ៣១ ប្រកួត
ចន្លោះមិនឃើញ
Lionel Messi បានបំបែកកំណត់ត្រា ក្លាយជាអ្នកបញ្ជូនបាល់ឱ្យគេស៊ុត (Assist) ២០ ដងត្រឹម ៣១ ប្រកួតប៉ុណ្ណោះមានន័យថា ប្រើពេលលឿនបំផុត។
បើធៀបទូទាំងលីគកំពូល ៥អឺរ៉ុបចាប់ពីរដូវកាល ២០១៦ មកអ្នកដែលធ្វើបានបែបនេះមានតែ ៤ នាក់គត់នោះគឺ Thomas Müller (៣៣ ប្រកួត Assist ២១ដង) ឯ Kevin De Bruyne (៣៤ ប្រកួត Assist ២០ ដង) និង Xavi Hernández (៣៥ ប្រកួត Assist ២០ ដង) ។
Messi ក៏បានក្លាយជា កីឡាករដំបូងគេបង្អស់នៅ La Liga អាចស៊ុតបញ្ចូលទីលើស២០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីលើស ២០ដងក្នុង១រដូវកាល (នៅសល់ ៣ ប្រកួតទៀត) បិទរដូវកាល ២០១៩- ២០២០ ។
កំណត់ត្រានេះដែរ មានតែ Thierry Henry និង Messi ប៉ុណ្ណោះ ធ្វើបានក្នុងសម័យបាល់ទាត់ទំនើប សតវត្សទី ២១ ស្របពេលដែលវីរបុរសក្លឹប Barcelona ខ្សែប្រយុទ្ធសញ្ជាតិបារាំង ធ្វើបាននៅរដូវកាល ២០០២-២០០៣ (Henry ៣៧ប្រកួត)។
Barcelona ក្រោយលេងឈ្នះ Real Valladolid យកបាន ៣ពិន្ទុបន្ថែម បន្តតាមក្រុមកំពូលតារាង Real Madrid ដែលមានពិន្ទុលើសតែ១គត់ ឯលីគនៅសល់ ៣ ប្រកួតទៀតនឹងបិទរដូវកាល។
ស្ថិតិដ៏គូរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ Messi បានជួយឲ្យមិត្តរួមក្រុមចំនួន ៤១ នាក់ដែលលេងជាមួយខ្លួន (ក្នុងក្លឹប) អាចស៊ុតបញ្ចូលទីបានសម្រេច។ អ្នកដែលទទួលបាន Assist ច្រើនបំផុតពី Messi គឺ Luis Suarez ដល់ទៅ ៣២ ដង៕
(ទស្សនាវីដេអូនិងរូបភាពខាងក្រោម)៖