កម្រ​បាន​ដឹង! អត្ថន័យនៃ​ស្នាម​សាក់​ទាំង​១៦​ប្រភេទ​របស់​ក្រុម​អ្នក​លេង Yakuza

  • 2020-07-13 02:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Yakuza គឺ​ជា​ក្រុម​អ្នក​លេង​ដ៏​ធំ​ និង​​​ល្បី​ល្បាញ​​មួយ​​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​មាន​​ចំនួន​សមាជិក​​បច្ចុប្បន្ន​ប្រមាណ​ជិត ៣​ម៉ឺន​នាក់។ ស្នាម​សាក់​គឺ​ជា​អត្តសញ្ញាណ​ដំបូង​គេ​​ដែល​ឲ្យ​មនុស្ស​ទូទៅ​សម្គាល់​​ដឹង​ថា​បុគ្គល​ណា​មួយ​ជា​សមាជិក​ក្រុម Yakuza ព្រោះ​វា​​ប្រៀប​​ដូច​នឹង​វប្បធម៌​ខ្វះ​មិន​បាន​សម្រាប់​ក្រុម​អ្នក​លេង​មួយ​នេះ។ ថ្ងៃ​នេះ ខ្លីៗសូម​លើក​យក​អត្ថន័យ​ចំនួន ១៦ នៃ​ស្នាម​សាក់​​ដែល​ពេញ​និយម​នៅ​ក្នុង​ក្រុម Yakuza ដូច​ខាង​ក្រោម៖

១. ប្រភេទ​ត្រី Koi (តំណាង​ឲ្យ​សំណាង​ល្អ និង​ទ្រព្យ​សម្បត្តិ)

២. នាគ (ភាព​ក្លាហាន បញ្ញា និង​កម្លាំង)

៣. ហង្ស (ការ​ចាប់​កំណើត​ជា​ថ្មី ភាព​ជោគជ័យ និង​ធាតុ​​អគ្គី)

៤. ពស់ (ថាមពល ​​​​​​​​​​​​​​​​​​​​​​​​​​​​និង​សុខភាព​ល្អ)

៥. សាមូរ៉ៃ (កិត្តិយស ​​​​​​​​​​ភាព​ក្លាហាន សេចក្ដី​ស្មោះត្រង់ និង​ទង្វើ​ត្រឹមត្រូវ)

៦. ផ្កា​សាគូរ៉ា (អត្ថន័យ៖ ជីវិត​មាន​ពេល​ខ្លី តែ​ពោរពេញ​ទៅ​ដោយ​ភាព​​ចម្រុះ​ពណ៌ និង​ភាព​ស្រស់​ស្អាត)

៧. មុខ​យក្ស Oni (ការ​​គោរព​វិន័យ)

៨. ខ្លា (ភាព​ក្លាហាន និង​កម្លាំង)

៩. លលាដ៍​ក្បាល (វដ្ដ​ជីវិត និង​ការ​គោរព​ដល់​បុព្វបុរស)

១០. តោ Foo (ការ​ការពារ​ពី​គ្រោះថ្នាក់ និង​ពពួក​បិសាច)

១១. ក្បាល​ជាប់​កាំបិត ឬ​​​​​​​​​​​​ដាវ (ភាព​ក្លាហាន​មិន​ខ្លាច​ស្លាប់ និង​សេចក្ដី​គោរព​ចំពោះ​សត្រូវ)

១២. ផ្កា Peony (ទ្រព្យ​សម្បត្តិ ភាព​​ឡូយឆាយ ​​​​​​​និង​ការ​រីក​ចម្រើន)

១៣. ផ្កា Chrysanthemum (អាយុវែង និង​ភាព​រីករាយ)

១៤. ស្លឹក​ឈើ Maple (ដំណើរ​នៃ​ជីវិត ឬ​វដ្ត​ជីវិត)

១៥. ផ្កាឈូក (ការ​តស៊ូ​ក្នុង​ជីវិត)

១៦. ទឹក (ការ​ផ្លាស់ប្ដូរ ការ​សម្រប​ខ្លួន និង​ជីវិត)

ប្រភព៖ ranker ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;