ដឹងការពិត​រឿង​​នៅពីក្រោយ​នៃ​ឡានក្រុង​ដែល​បើកធ្លាក់​ទឹក​នៅចិន​ហើយ (មាន​វីដេអូ)

  • 2020-07-13 01:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាន​ក្រុង​ដែល​ត្រូវបានបើកធ្លាក់ទឹក​ ស្លាប់មនុស្ស ២១នាក់ និងរបួស ១៥នាក់ នៅក្នុង​ក្រុង Anshun ខេត្ត Guizhou ប្រទេស​ចិន កាលពីសប្តាហ៍មុន មិនមែន​កើតឡើងដោយសារ​បញ្ហាបច្ចេកទេស ឬការធ្វេសប្រហែល​អ្វីឡើយ ពោលគឺ​ជាចេតនា​របស់​អ្នក​បើក​តែម្តង។

ប៉ូលិស​ក្រុង Anshun បាន​ស៊ើបអង្កេត​ឃើញ​ថា តៃកុងឡាន​ក្រុង​នោះ ដែលគេបាន​ដឹងត្រឹមត្រកូលថា Zhang អាយុ ៥២ឆ្នាំ គឺមានចេតនាបើកឡាន​ចូលទឹក ដោយ​​គាត់មាន​កំហឹង​ព្រោះ​ផ្ទះរបស់គាត់​ត្រូវបាន​វាយ​កម្ទេចចោល សម្រាប់​ជាផ្នែក​មួយនៃគម្រោង​អភិវឌ្ឍក្រុង។

ប៉ូលិស​បន្តថា គាត់​បាន​ទូរសព្ទ​ទៅកាន់​ភ្នាក់ងារ​រដ្ឋាភិបាល ដោយប្តឹងថា ផ្ទះរបស់​គាត់​មិនគួរត្រូវបំផ្លាញចោល ទាំងដែលគាត់​មិនទាន់​ទទួលបានផ្ទះថ្មីឡើយ។ ក្រោយ​មក​ Zhang បាន​ផឹក​ស្រាទាំងព្រឹកនៅថ្ងៃទី ៧ ខែកក្កដា (​ថ្ងៃកើតហេតុ) ហើយ​ចេញទៅធ្វើការ​នៅក្រុមហ៊ុនឡានក្រុង។ ដល់ម៉ោង ១២:០៩នាទី​ថ្ងៃ​ត្រង់ ក្នុង​អំឡុង​​ឈប់​ដើម្បី​ដាក់ភ្ញៀវឡើងចុះឡាន គាត់​បាន​ឆ្លៀតផឹកស្រាទៀត ហើយ​ប្រមាណ ៣នាទីក្រោយមក ក៏គាត់​ស្រាប់តែបើកឡាន បួងចង្កូតទៅឆ្វេង​ចូលក្នុងទឹកបឹង​តែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;