រដ្ឋបាល​រាជធានីភ្នំពេញ បង្កើត​ផ្លូវថ្មីនៅចំណុច​ស្តុប​ច្រមុះ​ជ្រូក

  • 2020-07-13 01:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ​ បាន​ឱ្យដឹង​កាលពីថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​ថា ដើម្បីកាត់​បន្ថយ​ការកកស្ទះ​ចរាចរ​នៅស្តុប​ច្រមុះ​ជ្រូក​ស្ថានីយ​ប្រេងសូគីម៉ិច ដែល​ជាចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនី្នវង្ស មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវលេខ ២៧១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹង​កំពុង​កែសម្រួល​ប្រព័ន្ធ​ចរាចរ​ថ្មី ដោយត្រូវ​រៀបចំ​ដូចខាងក្រោម៖

-ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក

-ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក

-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយសូគីម៉ិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេច​តេជោ ហ៊ុន សែន

-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយប្រេងសូគីម៉ិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។

-កែសម្រួលប្រព័ន្ធ​ភ្លើងស្តុប​ចរាចរ​ថ្មីឡើងវិញ។

-អនុញ្ញាត​ឱ្យ​ការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ភ្លើងបៃតងព្រួញ ត្រូវបានដំឡើងរួចហើយ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ

អត្ថបទថ្មី
;