ចក្រភពដ៏ធំ​បំផុត​ទាំង១០ ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក

  • 2020-07-13 08:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ ប្រទេស​តូចៗ​មួយចំនួន​ គឺ​ធ្លាប់​ជាអតីត​ចក្រភព​ដែល​មានទឹកដី​ដ៏ធំល្វឹងល្វើយ ពោលគឺ​ខ្លះគ្របដណ្តប់ទ្វីប​លើសពីមួយទៅទៀត និង​ខ្លះ​មាន​ទឹកដី​ដែល​ជាអាណានិគម ប៉ុន្តែក្រោយមកត្រូវ​រដ្ឋ​​ក្រោមចំណុះ រើបម្រាស់ និងផ្តាច់ខ្លួន​វិញបន្តបន្ទាប់ ដោយនៅសល់​តែ​កេរ្តិ៍ឈ្មោះ​ដ៏អស្ចារ្យ​ក្នុង​ប្រវត្តិសាស្រ្ត​តែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺ​អតីត​ចក្រភព​ធំៗ​ទាំង១០ ក្នុង​ពិភពលោក ដោយគិត​នូវឆ្នាំ​ដែល​មានផ្ទៃដី​ធំបំផុត​ដល់​កំពូល៖

១. ចក្រភព​អង់គ្លេស (ឆ្នាំ​ ១៩២០)៖ ផ្ទៃដី​ប្រហែល ៣៥,៥លានគីឡូម៉ែត្រការ៉េ

២. ចក្រភព​ម៉ុងហ្គោល (ឆ្នាំ ១២៧០)៖ ផ្ទៃដី​ប្រហែល ២៤លាន​គីឡូម៉ែត្រ​ការ៉េ

៣. ចក្រភព​រុស្ស៊ី (ឆ្នាំ ១៨៩៥)៖ ផ្ទៃដី​ប្រហែល ២២,៨លានគីឡូម៉ែត្រការ៉េ

៤. រាជវង្សឆេង (ឆ្នាំ ១៧៩០)៖ ផ្ទៃដី​ប្រហែល ១៤,៧១​លានគីឡូម៉ែត្រការ៉េ

៥. ចក្រភព​អេស្ប៉ាញ (ឆ្នាំ ១៨១០)៖ ផ្ទៃដីប្រហែល ១៣,៧​លានគីឡូម៉ែត្រការ៉េ

៦. ចក្រភព​បារាំង​ទី២ (ឆ្នាំ ១៩២០)៖ ផ្ទៃដី​ប្រហែល ១១,៥​លានគីឡូម៉ែត្រ​ការ៉េ

ពណ៌ខៀវ (ចក្រភពបារាំងទី១ ក្រោយឆ្នាំ១៥៣៤), ពណ៌ទឹកប៊ិច (ចក្រភពបារាំងទី២ ក្រោយឆ្នាំ ១៨៣០)

៧. អាបាស៊ីដ កាលីហ្វាត – Abbasid Caliphate (ឆ្នាំ ៧៥០)៖ ផ្ទៃដី​ប្រហែល ១១,១លានគីឡូម៉ែត្រ​ការ៉េ

៨. យូម៉ាយ៉ាដ កាលីហ្វាត – Umayyad Caliphate (ឆ្នាំ ៧២០)៖ ផ្ទៃដី​ប្រហែល ១១,១​លានគីឡូម៉ែត្រ​ការ៉េ

៩. រាជវង្សយាន (ឆ្នាំ​ ១៣១០)៖ ផ្ទៃដី​ប្រហែល ១១លាន​គីឡូម៉ែត្រការ៉េ

១០. ចក្រភព​ព័រទុយហ្គាល់ (ឆ្នាំ១៨១៥)៖ ផ្ទៃដីប្រហែល ១០,៤លានគីឡូម៉ែត្រការ៉េ៕

ប្រភព៖ citifmonline

អត្ថបទថ្មី
;