ពន្ធ ២ប្រភេទនេះ រដ្ឋ​ប្រមូល​បាន​ច្រើន​ជាងឆ្នាំមុន គួរឱ្យ​កត់សម្គាល់

  • 2020-07-13 08:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ​២០២០ ចំណូល​ពី​ពន្ធ ២ប្រភេទ​ គឺ​អាករលើតម្លៃបន្ថែម និង​ពន្ធលើប្រាក់ចំណូល ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន គឺ​នៅតែរក្សា​កំណើន​គួរឱ្យ​កត់សម្គាល់ បើ​ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០១៩។ ក្នុងនោះ​ អាករ​លើតម្លៃបន្ថែម ​មាន​ចំនួន ១៣៨៥,០៦ប៊ីលានរៀល កើនឡើង ៦៣,៧៩ប៊ីលានរៀល (៤,៨៣%) និង​ពន្ធ​លើ​ប្រាក់​ចំណូលមាន​ចំនួន ២៧១០,១៨ប៊ីលានរៀល កើនឡើង ៥០៧,២៦ប៊ីលានរៀល (២៣,០៣%)។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋានពន្ធដារ​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០។

សូមជម្រាប​ថា សម្រាប់​ឆមាសទី១ ឆ្នាំ​២០២០​នេះ ចំណូល​ពន្ធ-អាករ​ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន (តាមអនឡាញ) មានចំនួន ៦៨២០,៤៨ប៊ីលានរៀល (ប្រមាណ ១៦៨៤លានដុល្លារ) ស្មើនឹង​ ៥៩,០៩% នៃ​ផែនការ​ប្រចាំឆ្នាំ។ បើធៀបនឹង​រយៈពេលដូចគ្នា ឃើញថា កើនឡើង​ចំនួន ៧៣៥,៨២ប៊ីលានរៀល (ប្រមាណ ១៨១,៦៨លានដុល្លារ) ស្មើនឹង ១២%៕

;