Man Utd ឡើង Top3 មិន​រួច​ ​ដោយ​សារ​បាល់​ចុង​ម៉ោង​របស់​ក្រុម Southampton

  • 2020-07-14 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ ​Southampton ​បាន​វាយ​បក​យក​ស្មើ ២-២ ​លើ​ក្រុម Manchester united ដោយ​សារ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Obafemi នាទី ៩០+(៥) ទៅហើយ ​ចប់​ប្រកួត​ចែក​គ្នាត្រឹម​តែ​ម្នាក់ ១ ​ពិន្ទុ។

​ក្រោយ​ពី​ស៊ុត​ចូល​តង់​ទី ១ ខ្សែប្រយុទ្ធ Anthony Martial គឺជាកីឡាករទី១០ ស៊ុតបញ្ចូលទីបាន៥០គ្រាប់ឱ្យ Manchester United នៅក្របខ័ណ្ឌ Premier League ចំណែក​១គ្រាប់​ទៀត​របស់​ខ្សែ​ប្រយុទ្ធ Marcus Rashford ។

កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ បិសាច​ក្រហម​ ​មិន​អាច​ឡើង​មកឈរ​លេខ ៣ (Top 3) បាន​ឡើយ ពោល​គឺ នៅ​ឈរ​លេខ ៥ ដដែល​មាន ៥៩ ​ពិន្ទុ​ស្មើ​នឹង​ក្រុម​លេខ ៤ Leicester City និង​ក្រោម Chelsea ១ ពិន្ទុ៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម​នេះ

ក្រុមបិសាច​ក្រហម​ នៅ​ឈរ​លេខ ៥ ដដែល​មាន ៥៩ ​ពិន្ទុ
Obafemi វាយ​បក​យក​ស្មើគ្រាប់ទី ២ ឲ្យ Southampton
(គិត​ត្រឹម​សប្ដាហ៍​ទី ៣៥)

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;