កម្រង​រូបភាព zoom ដល់​រន្ធ​រោម​របស់​តារា​ស្រី​កូរ៉េ តែ​នៅ​តែ​ឃើញ​ស្បែក​ស្អាត​ឥត​ខ្ចោះ

  • 2020-07-14 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុស​ពី​តារា​ស្រី​នៅ​ប៉ែក​អឺរ៉ុប ដែល​មាន​ស្បែក​មុខ​មិន​បាន​​ម៉ដ្ឋ​រលោង​នោះ សិល្បការិនី​មក​ពី​ប្រទេស​កូរ៉េ ល្បី​ឈ្មោះ​ខាង​ពូ​កែ​ថែ​ស្បែក ដោយ​ទោះ​បី​ជា​កាមេរ៉ា HD ថត​ជិត​ដល់​រន្ធ​រោម ក៏​ស្បែក​ពួក​គេ​នៅ​តែ​ស្អាត​ឥត​ខ្ចោះ។ ខុស​ពី​អ្នក​គ្រប់​គ្នា​គិត ដែល​តែង​ស្មាន​ថា តារា​នៅ​ក្នុង​សិល្បៈ​សុទ្ធ​តែ​មាន​ស្បែក​ស្អាត​នោះ សិល្បករ​ភាគ​ច្រើន ក៏​មាន​បញ្ហា​ស្បែក​ជា​ច្រើន​ដូច​ជា កើត​មុន ជាំ ស្នាម​អុច​ខ្មៅ ជ្រួញ ឬ​ស្ងួត​ជា​ដើម។ ជាក់​ស្ដែង តារា​ស្រី​ហូលីវូដ​ជា​ច្រើន​នាក់ ធ្លាប់​ត្រូវ​កាមេរ៉ា HD ធ្វើ​បាប​គ្មាន​ប្រណី នៅ​ពេល​ថត​ជិត​ពេក​ធ្វើ​ឲ្យ​ពួក​គេ​លេច​ស្បែក​ដែល​មិន​ស្អាត​ចេញ​មក។

ផ្ទុយ​មក​វិញ ខុស​ពី​តារា​ស្រី​ប៉ែក​អឺរ៉ុប តារា​ស្រី​អាស៊ី ជា​ពិសេស​គឺ​កូរ៉េ តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ក្នុង​ការ​ថែ​រក្សា​ស្បែក ដោយ​ពួក​គេ​ប្រាប់​ពី​គន្លឺះ​ថា គ្មាន​ថ្ងៃ​ចេញ​ក្រៅ​ដាច់​ខាត​ បើ​មិន​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។

អាស្រ័យ​ហេតុនេះ ទោះ​ស្ថិត​ក្រោម​កាមេរ៉ា HD យ៉ាងណា​ក៏​ពួក​គេ​មិន​ខ្លាច​លេច​ស្បែក​មិន​ស្អាត​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​សិល្បការិនី​កូរ៉េ​ទាំង​ឡាយ ដែល​ទោះ​ថត​គៀក​ដល់​រន្ធ​រោម ក៏​នៅ​តែ​មាន​ស្បែក​ស្អាត​ឥត​ខ្ចោះ។

១. Lee Young Ae

២. Kim Tae Hee

៣. Song Hye Kyo

៤. Irene

៥. Yoona

៦. IU

៧. Suzy

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

;