​Son ​ជាប់​កំណត់ត្រា​ល្អៗ​ ២ ក្រោយ​ប្រើ​បច្ចេកទេស​ទាត់​ចូល​ប្រឡោះ​ជើង​គេ

  • 2020-07-16 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Son Heung-min ​បាន​បញ្ចេញ​បច្ចេកទេស​ទាត់​ចូល​ប្រឡោះ​ជើង​​ខ្សែ​ការពារ អាច​ស៊ុត​ចូល​១គ្រាប់ ​ជា​គ្រាប់​ទី ១១ ​ក្នុង​លីគ និង​ជា​គ្រាប់​ទី ១៨ ​(គិត​គ្រប់​កម្មវិធី​របស់​ក្លឹប) រដូវកាល ២០១៩-២០២០ ។​

Son ស៊ុត​ចូល​​គ្រាប់​ទី ១១ ​ក្នុង​លីគ / រូបថត៖ GettyImages

​កំណត់ត្រា​ទី ១ គឺ​​អ្នក​ស៊ុត​ចូល​លើស​ ១០ គ្រាប់​ម្នាក់ឯង​និង Assist បាន​លើស​ ១០ ដង​ម្នាក់​ឯង​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​បាល់​ទាត់​អង់គ្លេស គឺ​មាន​តែ Kevin De Bruyne ​និង Son Heung-min ​ប៉ុណ្ណោះ។

​កំណត់ត្រា​ទី ២ គឺ​ Son Heung-min ​ធ្វើ​បាន​ជា​កំណត់​ត្រា​ផ្ទាល់​ខ្លួន ពោល​គឺ រដូវកាល​នេះ រូប​គេ​ស៊ុត​ចូល​និង Assist សរុប​លើស​​គ្រាប់​បាល់​រដូវកាល​មុនៗ​ដែល​គេ​ធ្លាប់ធ្វើ​បាន​​។

-២០១៧-២០១៨ ​រក​បាន ​១៨ គ្រាប់​និង Assist បាន ១១ ដង

-២០១៨-២០១៩ ​រក​បាន ២០ គ្រាប់​និង Assist បាន ៨ ដង

-២០១៩-២០២០ ​រក​បាន ១៨ គ្រាប់​និង Assist បាន ១២ ដង។

ក្រៅ​ពី Son អាច​ស៊ុត​ចូល ក្នុង​ចំណោម​គ្រាប់​ឈ្នះ ៣-១ ​លើ​ក្រុម Newcastle United ​រី​ឯ Harry Kane ​ស៊ុត​បាន ២ គ្រាប់​ជា​គ្រាប់​ទី ២០០ ​របស់​គេ​ឲ្យ​ក្លឹបអាជីព Spurs ។

លទ្ធផល​​នេះ​ដែរ​ជួយ​ឲ្យ​ ក្រុម​មាន់​ខ្នាយ​មាស​របស់​លោក Jose Mourinho ​យក​បាន ៣ ​ពិន្ទុ​រំកិល​ខ្លួន​មក​ឈរ​លេខ ​៧ ​មាន ៥៥ ពិន្ទុ​ ​តែ​មិន​ទាន់​ធានា​បាន​ កៅអីចូល​លេង​ពាន​អឺរ៉ុប​រដូវកាល​ក្រោយ​​ទេ៕ ប្រភព៖ koreaherald

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

រូបថត B/R

អត្ថបទ៖ រក្សា

;