វីដេអូ Alisson បោះបាល់ឲ្យគេស៊ុតហ្វ្រីៗ ជាប់កំណត់ត្រាអាក្រក់១ គិតតាំងរដូវកាល ២០១៦-១៧
- 2020-07-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ Alisson បោះបាល់ឲ្យគេស៊ុតហ្វ្រីៗ ជាប់កំណត់ត្រាអាក្រក់១ គិតតាំងរដូវកាល ២០១៦-១៧
ចន្លោះមិនឃើញ
អ្នកចាំទីឆ្នើមដៃទី ១ ប្រេស៊ីល Alisson Becker ធ្វើឲ្យខូចបាល់ (Error) ៤ ដងបើធៀបនឹង Simon Mignolet (៣ ដង) និង Loris Karius (២ដង) គិតក្នុងលីគ តាំងពីរដូវកាល ២០១៦-១៧ មកទល់ ២០១៩-២០២០ ដូចនេះ អ្នកចាំទី ៣ រូបរបស់ក្រុម Liverpool សុទ្ធតែបង្កើតកំហុសរៀងខ្លួនៗ។
ក្រៅពីម្ចាស់ស្រោមដៃមាស ៣ កម្មវិធី Alisson ក្នុងនោះក៏មាន ខ្សែការពារមាឌធំ Virgil van Dijk ម្នាក់ទៀត ដែលបានបង្កើតកំហុសតែម្ដងគត់ (គិតពេញ១រដូវកាលនេះ)។
ក្រោយប្រកួតចាញ់ Arsenal ២-១ ក្រុម Liverpool ជាជើងឯកលីគកំពូលអង់គ្លេស Premier League មិនអាចបំបែកកំណត់ត្រា Manchester City ដែលធ្លាប់ឈ្នះលីគជាមួយនឹងពិន្ទុ១០០ពិន្ទុបានឡើយ។ បច្ចុប្បន្ន Liverpool មាន ៩៣ ពិន្ទុឯការប្រកួតនៅសល់ ២ ទៀតនឹងបិទរដូវកាល ២០១៩-២០២០៕
ទស្សនាវីដេអូខាងក្រោម