សួរ​ថាសោកស្ដាយ​ទេដែល​ថត​រឿង​អាសអាភាស ដឹង Vonnie Lui ឆ្លើយ​ម៉េច​អត់?

  • 2020-07-16 05:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បាន​ដើរ​តួ​នៅ​ក្នុង​រឿង​ក្ដៅ​សាច់​​ហុងកុង "3D Sex and Zen: Extreme Ecstasy" ជីវិត​សិល្បៈ​របស់​តារា​ស្រី Vonnie Lui ហាក់​ប្រែប្រួល​ខ្លាំង​​ខុស​ពី​មុន។ តើ​វា​ជា​រឿង​ដែល​ត្រូវ​សោកស្ដាយ​​មួយ​សម្រាប់​ Vonnie Lui ឬ​យ៉ាង​ណា?

តារា​ស្រី​ដែល​មាន​ដង​​ខ្លួន​សិចស៊ី​រូប​នេះ បាន​ឆ្លើយ​តប​ទៅ​សាធារណជន​ថា នាង​មិន​មាន​សេចក្ដី​​សៅហ្មង​ណា​មួយ​ឡើយ​កាល​ដែល​បាន​ចូល​រួម​ថត​រឿង 18+ យ៉ាង​ដូច្នេះ។ ផ្ទុយ​ទៅ​វិញ វា​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​ត្រូវ​គេ​ទទួល​ស្គាល់ ហើយ​មាន​ការ​អញ្ជើញ​នាង​ថត​តាម​កម្មវិធី​នានា​ជា​ហូរហែ បើ​ទោះ​ជា​ធ្លាប់​មាន​រឿង​អាស្រូវ​អាក្រក់ៗ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ច្រើន​យ៉ាង​​ណា​ក៏​ដោយ។

Vonnie Lui កើត​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​១៩៨៣។ ចាប់​អាជីព​ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០០០ នាង​បាន​ក្លាយ​ជា​ពិធីករ​ស្រី​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ខ្សែ​កាប​មួយ។ ក្រោយ​មក ស្រី​ស្អាត​ដែល​មាន​កម្ពស់​១,៧៩ម៉ែត្រ​រូប​នេះ​បាន​ចូលរួម​ក្នុង​ក្រុម​តន្ត្រី​នារី​មួយ ដែល​មាន​គ្នា​៣​នាក់ តែ​​មិន​បាន​ប៉ុន្មាន​ក៏​ត្រូវ​រំសាយ​ទៅ​វិញ។ បច្ចុប្បន្ន Vonnie Lui គឺ​ជា​តារា​សម្ដែង និង​តារា​ម៉ូឌែល​នៅ​តាម​កម្មវិធី​ធំៗ​ជា​ច្រើន ពិសេស​កម្មវិធី​ផ្សព្វផ្សាយ​រថយន្ត។ ព្រោះ​តែ​មាន​គេ​ឧស្សាហ៍​សួរ​នាំ​ពី​ដើមទ្រូង​ដ៏​ធំ​របស់​នាង Vonnie Lui បាន​រៀបរាប់​ថា នាង​មិន​ធ្លាប់​ធ្វើ​ការ​វះកាត់​នោះ​ទេ។ យ៉ាង​ណា​មិញ នាង​​បាន​សារភាព​ថា មុខ​របស់​នាង​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត​ខ្លះៗ​ដែរ៕

ប្រភព៖ Danviet ប្រែ​សម្រួល៖ ឈាង.

;