​ក្រុម​ជើង​ឯក​លីគ​លើក​ពាន​ ១០០ ពិន្ទុ​ពេញ​បឹប​ ​មាន​តែ ៤ ក្រុម​ប៉ុណ្ណោះ​

  • 2020-07-16 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បន្ទាប់​ពី​ក្រុម Liverpool ក្លាយជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស Premier League តែ​​​មិន​អាច​បំបែក​កំណត់ត្រា​ Manchester City ដែល​​ធ្លាប់​ឈ្នះ​លីគ​ជាមួយ​នឹង​​ពិន្ទុ​១០០​ ពិន្ទុ​បាន​។

​ឥឡូវ​នេះ [ខ្លីៗ] ​នឹង​លើក​យក​កំណត់ត្រា​ដ៏​អស្ចារ្យ​ពី ក្រុម​ធ្លាប់គ្រងជើង​ឯក​ពានលីគ​ដែល​អាចលើក​ពាន​ជាមួយ​នឹង​ ១០០ ពិន្ទុ​ពេញ​​ ក្នុង​នោះ​មាន​តែ ៤ ក្រុម​ប៉ុណ្ណោះក្នុង​លីគ​កំពូល ៥ អឺរ៉ុប៖

Top Scorer ទាំង ៤ /រូបតំណាង
-រដូវកាល ២០១១-២០១២ Real Madrid (ឈ្នះ ៣២​​ស្មើ៤​ចាញ់២ដង)​ Top Scorer គឺ Cristiano Ronalo ស៊ុត​បញ្ចូល​ទី ៤៦ គ្រាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​Jose Mourinho ។

-រដូវកាល ២០១២-២០១៣ FC Barcelona (ឈ្នះ ៣២​​ស្មើ៤​ចាញ់២ដង)​ Top Scorer គឺ Lionel Messi ស៊ុត​បញ្ចូល​ទី ៤៦ គ្រាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ​Tito Vilanova ។

-រដូវកាល ២០១៣-២០១៤ Juventus (ឈ្នះ ៣៣ស្មើ៣ចាញ់២ដង)​ Top Scorer គឺ Carlos Tevez ស៊ុត​បញ្ចូល​ទី ១៩ គ្រាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Antonio Conte (១០២ពិន្ទុ​ខ្ពស់​បំផុត) ។

-រដូវកាល ២០១៧-២០១៨ Manchester City (ឈ្នះ ៣២​​ស្មើ៤​ចាញ់២ដង)​ Top Scorer គឺ Sergio Aguero ស៊ុត​បញ្ចូល​ទី ២១ គ្រាប់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Pep Guardiola ៕

ទស្សនាវីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;