មកស្គាល់​ឈ្មោះ​យន្តហោះ​ចម្បាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ទាំងនេះ

  • 2020-07-16 06:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ធំៗមួយចំនួនគឺ​មានក្រុមហ៊ុនផ្ទាល់ខ្លួន ជាអ្នកផលិតយន្តហោះចម្បាំង សម្រាប់ប្រើប្រាស់​ក្នុងស្រុកផង និងសម្រាប់លក់ចេញផង ហើយក៏មាន​ការដាក់ឈ្មោះ​រៀងៗខ្លួនផងដែរ។ ខាងក្រោមនេះ គឺ​ជា​ឈ្មោះ​យន្តហោះចម្បាំង​ដែល​ផលិតដោយក្រុមហ៊ុន​ក្នុងប្រទេស​ចំនួន​១៥ នាពេល​បច្ចុប្បន្ន៖

១. អាមេរិក

-យន្តហោះ F-16 ផលិតដោយ​ក្រុមហ៊ុនGeneral Dynamics

-យន្តហោះ F/A-18 និង F-15 ផលិតដោយ​ក្រុមហ៊ុន McDonnell Douglas (ជាផ្នែកមួយរបស់ក្រុមហ៊ុន Boeing)

-យន្តហោះ F-35 និង F-22 ផលិត​ដោយក្រុមហ៊ុន Lockheed Martin

២. រុស្ស៊ី

-យន្តហោះ MiG-29 និង MiG-35ផលិតដោយក្រុមហ៊ុន Mikoyan

-យន្តហោះ Su-27, Su-30, Su-35 និង Su-57 ផលិតដោយក្រុមហ៊ុន Sukhoi

៣. ចិន

-យន្តហោះ J-10, J-20 និង J-7 ផលិតដោយក្រុមហ៊ុន Chengdu Aircraft Industry Group

-យន្តហោះ J-11, J-15, J-16, J-31, J-8 និង J-8II ផលិត​ដោយ​ក្រុមហ៊ុន Shenyang Aircraft Corporation

-យន្តហោះ JH-7 ផលិត​ដោយ​ក្រុមហ៊ុន Xi'an Aircraft Industry Corporation

៤. អឺរ៉ុប (អង់គ្លេស, អាល្លឺម៉ង់, អ៊ីតាលី និងអេស្ប៉ាញ)

-យន្តហោះ Typhoon ផលិត​ដោយ​ក្រុមហ៊ុន Eurofighter Jagdflugzeug GmbH (មានទីស្នាក់ការកណ្តាល​នៅអាល្លឺម៉ង់)

៥. បារាំង

-យន្តហោះ Rafale, Mirage 2000, Mirage 5 & 50 និង Mirage F1 ផលិតដោយ​ក្រុមហ៊ុន Dassault Aviation

៦. ស៊ុយអែត

-យន្តហោះ JAS 39 Gripen ផលិតដោយ​ក្រុមហ៊ុន Saab Group

៧. ឥណ្ឌា

-យន្តហោះ HAL Tejas ផលិត​ដោយក្រុមហ៊ុន Hindustan Aeronautics Limited

-យន្តហោះ Su-30MKI ផលិតរួមគ្នាដោយក្រុមហ៊ុន Hindustan Aeronautics Limited និង​ក្រុមហ៊ុនរុស្ស៊ី Sukhoi

៨. ប៉ាគីស្ថាន

-យន្តហោះ JF-17 ឬ FC-1 Xiaolong ផលិតរួមគ្នាដោយ​ក្រុមហ៊ុន Pakistan Aeronautical និង​ក្រុមហ៊ុន Chengdu Aircraft របស់ចិន

៩. កូរ៉េខាងត្បូង

-យន្តហោះ KAI T-50 Golden Eagle ផលិត​ដោយ​ក្រុមហ៊ុន Korea Aerospace Industries សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក Lockheed Martin

១០. តៃវ៉ាន់

-យន្តហោះ AIDC F-CK-1 Ching-Kuo ផលិត​ដោយ​ក្រុមហ៊ុន​ Aerospace Industrial Development Corporation

១១. អ៊ីស្រាអែល

-យន្តហោះ IAI Kfir ផលិតដោយ​ក្រុមហ៊ុន Israel Aeropace Industries

១២. អ៊ីរ៉ង់

-យន្តហោះ HESA Azarakhsh, HESA Saeqeh, HESA Shafaq និង​ Qaher-313 ផលិតដោយក្រុមហ៊ុន Iran Aircraft Manufacturing Industrial Company

១៣. ជប៉ុន

-យន្តហោះ Mitsubishi X-2 Shinshin ផលិត​ដោយ​ក្រុមហ៊ុន Mitsubishi Heavy Industries

-យន្តហោះ Mitsubishi F-2 ផលិត​ដោយ​ក្រុមហ៊ុន Mitsubishi Heavy Industries សហការ​ជាមួយ​ក្រុមហ៊ុនអាមេរិក Lockheed Martin

១៤. អាហ្វ្រិកខាងត្បូង

-យន្តហោះ Atlas Cheetah ផលិត​ដោយ​ក្រុមហ៊ុន Atlas Aircraft Corporation

១៥. សាធារណរដ្ឋឆែក

-យន្តហោះ Aero L-159 ALCA ផលិត​ដោយ​ក្រុមហ៊ុន Aero Vodochody៕

ប្រភព៖ Quora

អត្ថបទថ្មី
;