App «ការអប់រំពីចម្ងាយ» របស់​ក្រសួង សហការ​ជាមួយ Sabay ដាក់​ដំណើរការ​ហើយ

  • 2020-07-16 06:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីទូរសព្ទដៃ App «ការអប់រំពីចម្ងាយ» ត្រូវបាន​ប្រកាស​ដាក់​ឱ្យដំណើរការជាផ្លូវការ​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងអប់រំ។

កម្មវិធីទូរសព្ទដៃនេះ ជាកិច្ចខិតខំ​ប្រឹងប្រែង​រៀបចំបង្កើត​ដោយ​វិទ្យាស្ថានជាតិ​ប្រៃសណីយ៍ និង​ព័ត៌មាន សហការ​ជាមួយក្រុមហ៊ុន Sabay Digital និង​ដោយ​មានការ​សម្របសម្រួលនៃមជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និងពីចម្ងាយ។

ការថតរូបជុំគ្នានៅក្នុងកម្មវិធីដាក់ឱ្យដំណើរការ App «ការអប់រំពីចម្ងាយ» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
សូមអានបន្ថែមខាងក្រោម៖
អត្ថបទថ្មី
;