កោះ​តែមួយគត់​ក្នុងពិភពលោក ដែលមានប្រទេស​ដល់ទៅ៣

  • 2020-07-16 08:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះប័រណេអូ (Borneo) គឺ​ជា​កោះ​តែមួយគត់​ក្នុងពិភពលោក ដែលមាន​ប្រទេស​ដល់ទៅ៣ ស្ថិតនៅលើ​កោះនេះ រួមមាន​ប្រទេសប្រ៊ុយណេ ផ្នែកនៃ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

ភាគ​ខាងជើង និង​ពាយ័ព្យនៃកោះធំ​បំផុត​ទី៣ក្នុងលោក​មួយនេះ ជា​សមុទ្រចិនខាងត្បូង, ​ភាគឦសានជាសមុទ្រ Sulu, ភាគខាងកើត​​ជាសមុទ្រ Celebes និង​ភាគខាងត្បូងជាសមុទ្រ Java។

កោះ​ប័រណេអូ មានផ្ទៃដី​សរុប​ប្រមាណ ៧៥៥ ០០០គីឡូម៉ែត្រ​ការ៉េ (រាប់បញ្ចូល​ទាំងកោះ​នានា​នៅក្បែរ)។ ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ចំណែក​ដី​ច្រើន​ជាងគេ ដែល​ហៅថា «កាលីម៉ាន់តាន់» រួមមាន​ខេត្តចំនួន៥ គឺ កាលីម៉ាន់តាន់កណ្តាល, កាលីម៉ាន់តាន់​ខាងកើត, កាលីម៉ាន់តាន់​ខាងជើង, កាលីម៉ាន់តាន់​ខាងត្បូង និង​កាលីម៉ាន់តាន់​ខាងលិច។ ម៉ាឡេស៊ី មានរដ្ឋពីរនៅលើកោះនេះ គឺរដ្ឋសារ៉ាវ៉ាក់ និង សាបា ហើយ​នៅចន្លោះរដ្ឋទាំងពីរនេះ គឺ​ជាប្រទេសប្រ៊ុយណេតែម្តង៕

ប្រភព៖ britannica

;