អភិបាល​ខេត្តមណ្ឌលគិរី បង្ហាញ​ទីតាំង​ដែល​អាច​ធ្វើទំនប់​វារីអគ្គិសនីបាន

  • 2020-07-17 02:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងសន្និសីទ​កាសែត​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី បាន​បង្ហាញ​ពី​ទីតាំង​សំខាន់ៗមួយចំនួន​ដែល​អាចសង់​ទំនប់វារីអគ្គសនី​ក្នុងខេត្តនេះបាន បន្ទាប់ពីសិក្សារួច។ ទីតាំង​ទាំងនោះរួមមាន៖

-ទន្លេស្រែពក មានអានុភាព ២៣៥មេហ្គាវាត់

-អាងអូផ្លាយ មានអានុភាព២០មេហ្គាវាត់

-ព្រែកពោធិ៍ មានអានុភាព ១៧មេហ្គាវាត់

-និងព្រែកដាក់ឌឿ មានអានុភាពជាង ២០០មេហ្គាវាត់។

រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក​ឱ្យដឹង​បន្ថែម​ថា បច្ចុប្បន្នខេត្ត​មណ្ឌលគិរី​មាន​ស្ថានីយ​អគ្គិសនីខ្នាតតូចចំនួន ២កន្លែង គឺស្ថានីយអូររមីស ស្ថានីយអូរម្លែង សម្រាប់​ផ្គត់ផ្គង់​ថាមពល​ដល់ប្រជាពលរដ្ឋក្នុងក្រុង​សែនមនោរម្យ ដោយ​មាន​ថាមពលផ្គត់ផ្គង់​ប្រមាណជា ៣៧០គីឡូវាត់ម៉ោង និង​បាន​តភ្ជាប់​បណ្តាញ​អគ្គិសនីពី​បណ្តាខេត្ត​នៃប្រទេស​វៀតណាម​ផងដែរ៕
អត្ថបទថ្មី
;