យាន​ភពអង្គារ Tianwen-1 របស់​ចិន នឹង​ក្លាយ​ជា​យាន​ដំបូងគេបង្អស់​ បើ​ធ្វើ​សម្រេច​រឿងទាំងនេះ (មានវីដេអូ)

  • 2020-07-17 04:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យានអវកាស​ Tianwen-1 ដែល​ជាយានរុករកភព​អង្គារ​ទីមួយ​របស់ចិន នឹងត្រូវបាញ់បង្ហោះចន្លោះចុងខែកក្កដា និងដើមខែសីហាខាងមុខនេះ។

បេសកកម្មរបស់​យានអវកាស​នេះ គឺត្រូវទៅដល់​គន្លងភពអង្គារនៅ​ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​អង្កេត​មើល​ជុំវិញ​ភព​នេះសិន។ បន្ទាប់មក​ចុះចតលើផ្ទៃដីភពអង្គារ ហើយ​បញ្ចេញ​យាន Rover មួយដើម្បីបើកបរលើភពនេះ ស្រាវជ្រាវ​ប្រមូលទិន្នន័យ​ពីស្រទាប់ដី រចនាសម្ព័ន្ធភូគព្ភសាស្រ្ត បរិស្ថាន បរិយាកាស និង​ទឹក​របស់​ភពនេះ។

Tianwen-1 នឹង​ក្លាយ​ជាយានរុករកភពអង្គារដំបូងគេបង្អស់​ បើ​សម្រេច​ធ្វើរឿង​ទាំងប៉ុន្មាន​ខាងលើនេះ ដោយ​ក្នុងបេសកកម្ម​តែមួយលើកប៉ុណ្ណោះ ព្រោះថាកន្លងមកយានអវកាស​របស់ NASA គឺ​ត្រូវបង្ហោះ​ទៅភពអង្គារយ៉ាងតិចក៏២ដងផ្សេងគ្នាដែរ ដោយយានមួយ សម្រាប់តែនៅលើគន្លងភពអង្គារ និង​បង្ហោះយានមួយទៀតទៅចុះចតលើផ្ទៃដី៕

សូមទស្សនាវីដេអូគំរូបន្ថែម​ខាងក្រោម៖

ប្រភព៖ globaltimes

;