ចោល​ការងារ​ជា​បុគ្គលិក មក​សម្ដែង​ធ្វើ​ជា​សុនខ​វិញ នារី​ម្នាក់​រក​ចំណូល​បាន​គុណ​នឹង ១០០​ដង

  • 2020-07-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​ចោល​ការងារ​ធម្មតា មក​សម្ដែង​ធ្វើ​ជា​សត្វ​សុនខ​វិញ នារី​រូប​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ៥​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ។ Jenna Phillips អាយុ ២១ឆ្នាំ មក​ពី​រដ្ឋ Texas សហរដ្ឋ​អាមេរិក ធ្លាប់​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ហាង​វ៉ែនតា​មួយ។ ក្រោយ​ពេល​បោះបង់​ចោល​ការងារ​នេះ មក​ធ្វើ​ជា Tiktoker នារី​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​វាសនា​របស់​ខ្លួន​ទាំង​ស្រុង។ ខុស​ពី​អ្នក​ផ្សេង​ៗ ដែល​ថត​

វីដេអូ​និយាយ​ពី​ជីវិត​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម Tiktok  នោះ Jenna បែរ​ជា​ថត​ខ្លួន​សម្ដែង​ធ្វើ​ជា​សត្វ​ឆ្កែ​ទៅ​វិញ។ បច្ចុប្បន្ន នារី​វ័​យ​ក្មេង​រូប​នេះ មាន​អ្នក​គាំទ្រ​ចំនួន ១២០០០០​នាក់ នៅ​លើ Tiktok និង​មាន​ទស្សនិកជន​ជា​ច្រើន​សុខ​ចិត្ត​ចំណាយ​១​ខែ ២០​ដុល្លារ ដើម្បី​ទស្សនា​មើល​នាង​សម្ដែង​ធ្វើ​ជា​សត្វ​ឆ្កែ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​មនុស្ស​ជា​ច្រើន​ហ៊ាន​សុខចិត្ត​ចំណាយ​ដល់​ទៅ ១០០០ដុល្លារ​ដើម្បី​ឲ្យ​នាង​ធ្វើ​អ្វី​តាម​ពួក​គេ​សំណូមពរ។

ម្ចាស់​សមី​ខ្លួន​ផ្ទាល់ បាន​ប្រាប់​បណ្ដាញ​ព័ត៌មានថា​ ដោយ​សារ​តែ​នាង​គិត​ថា មាន​សកម្មភាព​លេង​ច្រើន​ដូច​សត្វ​សុនក ដូច​នេះ​នាង​ក៏​ចាប់​ផ្ដើម​ថត​វីដេអូ​ខ្លី​ពី​​សកម្មភាព​នាង​សម្ដែង​ធ្វើ​សត្វ​មួយ​នេះ។ តែ​នាង​មិន​នឹក​ស្មាន​ឡើយ​ថា វីដេអូ​របស់​នាង​ល្បី​ខ្លាំង​នៅ​លើ​អ៊ីនធឺណិត​នោះ​ឡើយ។ តាម​នោះ​ដែរ ប្រាក់​ចំណូល​ដែល​នាង​រក​បាន​ពី​ការ​ថត​វីដេអូ​នេះ ខែ​ខ្លះ​បាន​ ៥​ម៉ឺន​ដុល្លារ រីឯ​សម្រាប់​ខែ​ដែល​មាន​វីដេអូ​ល្បី​ច្រើន គឺ​ច្រើន​ជាង​នេះ​ទៅ​ទៀត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;