Ramos ហក់​តែត​បញ្ចូល​ទី​គ្រាប់​ទី ១០០ ក្នុង​អាជីព​ជាប់​កំណត់ត្រា​ពិសេស​មួយ

  • 2020-07-20 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sergio Ramos បាន​ហក់​តែត​បញ្ចូល​ទី ​១គ្រាប់បើក​ឆាក​​​ត្រឹម​នាទី​ទី ៩ ដែល​នោះ​ជា ​គ្រាប់​បាល់​ទី ១០០ ក្នុង​អាជីព​របស់​ខ្លួន​ (៣គ្រាប់​ពេល​លេង​ឲ្យ​ក្លឹប Sevilla និង ៩៧ គ្រាប់​លេង​ឲ្យ Real Madrid) ។ ជាពិសេស​គ្រាប់​បាល​់ដែល​រក​បាន​ពី​ការ​តែត​នោះគឺ លើកទី ៦៣ ហើយ​

​កំណត់ត្រា​ថ្មី​ផ្ទាល់​ខ្លួន​គឺ ​Ramosក្លាយ​ជា​ខ្សែ​ការពារ​ ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេបំផុត ​ក្នុង​លីគ​ La Liga ឯ​អ្នក​លេខ​២គឺវីរបុរស​ក្លឹប Barcelona លោក Ronald Koeman រក​បាន ៦៧ គ្រាប់។ ​

រូបថត៖ B/R
Ramos ​រក​គ្រាប់​បាល់​បាន​សរុប​ (១១គ្រាប់​) ​ពោល​គឺ ច្រើន​ជាង​គេ​ខ្សែ​ការពារ​នានា​ ​ក្នុង​លីគ​រដូវកាល ២០១៩-២០២០ និងជាពិសេស ​១១ ប្រកួត​បន្ទាប់​ពី​លីគ​បើក​វិញ Ramos រក​បាន ៥ គ្រាប់​ក្នុង​នាម​ ជា​ខ្សែការពារ។

ចំណែក Asensio​ ​ក៏​ស៊ុត​ចូល​១​គ្រាប់​ដែរ​គឺ​ជា​គ្រាប់ទី ៣ ​របស់​គេ​តាំង​ពី​​របួស​ជា​មក ក្នុង​ជំនួប​រវាង Real Madrid ស្មើ ២-២ ​Leganes ក្នុង​ការ​ប្រកួត​បិទ​រដូវកាល​យប់​មិញ​នេះ៕

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;