អ្នកជួយ​កំណត់​ទីតាំង​មេទ័ព​អ៊ីរ៉ង់ ឱ្យ​អាមេរិក​បាញ់​សម្លាប់​នោះ ត្រូវ​ប្រហារ​ជីវិត​ហើយ

  • 2020-07-21 02:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីរ៉ង់ បាន​ប្រហារ​ជីវិត​អតីត​អ្នក​បកប្រែម្នាក់ឈ្មោះ Mahmoud Mousavi Majd កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០ ពីបទក្បត់​ជាតិ ដោយចោទប្រកាន់ថា ធ្វើ​ចារកម្មឱ្យ​អាមេរិក និង​អ៊ីស្រាអែល។

អ្នកទោស​ខាងលើ ត្រូវបាន​ចាប់ខ្លួន​កាលពីឆ្នាំ២០១៨ ហើយ​កាលពីខែមុន ត្រូវ​តុលាការ​អ៊ីរ៉ង់​ចោទថា បាន​លួចយកព័ត៌មាន​ និង​ទីតាំង​លោក Qasem Soleimani មេទ័ពកំពូលអ៊ីរ៉ង់ ឱ្យ​អាមេរិក។ ក្រោយ​មក​មេទ័ពរូបនេះ ត្រូវសម្លាប់​ដោយ​ដ្រូន​អាមេរិក នៅ​ព្រលានយន្តហោះ​ក្រុងបាដាដ កាលពីខែ​មករា​កន្លងទៅ។

Majd ត្រូវបាន​រកឃើញ​ថា បាន​ទទួលលុយ​យ៉ាងច្រើន​ពីភ្នាក់ងារ CIA អាមេរិក និង Mossad របស់​អ៊ីស្រាអែល។

Majd បាន​ធ្វើអន្តោប្រវេសន៍​ពីអ៊ីរ៉ង់ ទៅ​ស៊ីរី ក្នុង​អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ជាមួយគ្រួសារ​របស់គាត់ ហើយ​ធ្វើការ​ជាអ្នក​បកប្រែ​ភាសាអង់គ្លេស និង​អារ៉ាប់ នៅក្រុមហ៊ុនមួយ។ នៅពេល​សង្គ្រាម​ផ្ទុះឡើងក្នុងប្រទេសស៊ីរី គាត់​សុខចិត្តបន្តរស់នៅក្នុងប្រទេស ខណៈ​គ្រួសារ​គាត់បានចាកចេញ។ ដោយសារ​គាត់​មានការយល់​ដឹងច្រើន​ពីភូមិសាស្រ្តនៅស៊ីរី បានធ្វើឱ្យគាត់​មាន​ការជិតស្និទ្ធនឹង​ទីប្រឹក្សាយោធាអ៊ីរ៉ង់។ ទោះ Majd មិនមែន​ជាសមាជិកទ័ពអ៊ីរ៉ង់ ប៉ុប្តែគាត់​បានជ្រៀតចូល​វិស័យរសើបជាច្រើនរបស់ទ័ពអ៊ីរ៉ង់ ក្រោម​រូបភាព​ជាអ្នកបកប្រែម្នាក់៕

ប្រភព៖ CGTN

;