ចំណុច​តូច​មួយ​ក្នុង​បុណ្យ​សព​ស្ដេច​ល្បែង​ម៉ាកាវ ធ្វើ​ឲ្យគេ​សង្ស័យប្ដី​ប្រពន្ធ Angelababy លែង​លះ​គ្នា​ហើយ

  • 2020-07-21 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនិកជន​ចិន​កំពុង​តែ​ប៉ាន់​ស្មាន​ថា គូ​ស្នេហ៍​កំពូល​តារា​សម្ដែង​ចិន Angelababy និង Huang Xiaoming បាន​ចែក​ផ្លូវ​គ្នា​ហើយ នៅពេល​ពួក​គេ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ស្ដេច​ល្បែង​ម៉ាកាវ។

មុន​នេះ​បន្តិច ពិធី​បញ្ចុះ​សព​របស់​មហាសេដ្ឋី​កាស៊ីណូ​ម៉ាកាវ Stanley Ho ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហុងកុង។ ក្រៅ​ពី​អ្នក​ជំនួញ​ល្បី​ៗ ក៏​មាន​តារា​ក្នុង​សិល្បៈ​មិន​តិច​ដែរ ដែល​បាន​ចូល​រួម ក៏​ដូច​ជា​ផ្ញើ​កម្រង​ផ្កា​ដើម្បី​រំលែក​ទុក្ខ។

យ៉ាងណាក្ដី ក៏​នៅ​ក្នុងពិធី​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជើង​ចាស់ Huang Xiaoming និង Angelababy មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង ដោយ​សារ​សកម្មភាព​របស់​អ្នក​ទាំង​២។

ជាក់​ស្ដែង នៅ​ពេល​ផ្ញើ​កម្រង​ផ្កា​មក Angelababy សរសេរ​ថា៖ លោក Stanley Ho សូម​ទៅ​កាន់ឋានផុត​ទុក្ខ ពី Angelababy។

ទន្ទឹម​នឹង​គ្នា​នោះ​ដែរ កម្រង​ផ្កា​របស់​ស្វាមី​ស្រី​ស្អាត​នេះ ក៏​មាន​តែ​ឈ្មោះ​របស់​លោក។ ទស្សនិកជន​បានលាន់​មាត់ថា អ្នក​ទាំង​២​ប្រាកដ​ជា​លែងលះ​គ្នា​ហើយ ត្បិត​ប្រសិន​បើ​នៅ​ជា​ប្ដី​ប្រពន្ធ ប្រាកដ​ជា​ទៅ​កម្រង​ផ្កា​តែ​មួយ មិន​មែន​ដាច់​ដោយ​ឡែក​បែប​នេះ​ទេ។

ដូច​សព្វ​មួយ​ដង ស្រី​ស្រស់​ប្រុស​ស្អាត​នៅ​តែ​ប្រើ​វិធី​ចាស់​ នោះ​គឺ​មិន​ឆ្លើយ​តប​អ្វី​ទាំង​អស់ ឲ្យ​គេ​គិត​យ៉ាង​ម៉េច​ គិត​ចុះ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;