ការទទួលទានទឹកពិតជាសំខាន់ណាស់ ចុះពេលណាខ្លះអ្នកគួរទទួលទានទឹកឲ្យបានត្រឹមត្រូវ?

  • 2020-07-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាធម្មតា មនុស្សគ្រប់រូបតម្រូវឲ្យទទួលទានទឹកឲ្យបានចំនួន ៨ កែវក្នុងមួយថ្ងៃដើម្បីរក្សាសុខភាព។ ចុះ​ប្រសិន​បើ​ដូច្នោះ តើអ្នកគួរទទួលទានបែបណាដើម្បីទទួលបានសុខភាពល្អ ពិសេសសម្រាប់មិត្តនារី​ដែល​មាន​បំណង​ចង់​សម្រករាង។ ទោះបីជាអ្នកមិនអាចទទួលទានទឹកគ្រប់ចំនួនក្នុងមួយថ្ងៃ តែអ្នកក៏អាច​ទទួលទាន​ទឹក​តាម ៤ វិធី​នេះ​ដើម្បីទទួលបានសុខភាពល្អដែរ។ ដូច្នោះតើពេលវេលាមួយណាដែល​អ្នកគួរទទួលទាន​ទឹក​ដើម្បី​ទទួល​បាន​លទ្ធផលល្អនោះរួមមាន៖

១. ទទួលទានទឹកបន្ទាប់ពីក្រោកពីគេងពេលព្រលឹម

តើអ្នកមានទម្លាប់ទទួលទានបន្ទាប់ពីក្រោកពីគេងដែរឬទេ? ការទទួលទានទឹកក្តៅ​មួយកែ​វពេល​ព្រឹកជួយ​បន្សាប​ជាតិពុលនៅក្នុងរាងកាយ។ ក្រៅពីនេះ អ្នកអាច​បន្ថែម​ក្រូចឆ្មា​មួយចំ​ណិត​ដើម្បីបង្កើនប្រសិទ្ធភាព​និងល្អ​សម្រាប់​សុខភាពអ្នក។

២. ទទួលទានទឹកមុនពេលញុំាអាហារថ្ងៃត្រង់

អ្នកត្រូវចងចំាថាការទទួលទានទឹកមួយកែវមុនពេលញុំាអាហារថ្ងៃត្រង់គឺល្អសម្រាប់សុខភាពអ្នក។ តែអ្នក​មិន​គួរ​បរិភោគក្នុងពេលកំពុងញុំាអាហារនោះទេ។ ហេតុផលដែលអ្នកគួរបរិភោគទឹកមុនពេល​ទទួលទាន​អាហារ​នោះ​គឺ​ដោយសារវាជួយដាស់ការរំលាយអាហារដែលនៅសល់ក្នុងក្រពះបានដំណើរការឡើងវិញ ធ្វើ​ឲ្យ​ក្រពះ​ឆាប់​ឆ្អែត និងចៀសវាងការបរិភោគអាហារលើសកំណត់។

៣. ទទួលទានទឹកមុនពេលនិងបន្ទាប់ពីធ្វើលំហាត់ប្រាណរួច

ការទទួលទានទឹកមុនពេលធ្វើលំហាត់ប្រាណវានឹងជួយបំពេញជាតិទឹកដែលនឹងបាត់បង់ពេលធ្វើលំហាត់ប្រាណ និងជួយបង្កើនថាមពលសម្រាប់រាងកាយអ្នកផងដែរ។ ចំណែកឯបន្ទាប់ពីធ្វើលំហាត់ប្រាណរួចហើយ អ្នក​គួរ​ទទួលទានទឹកក្តៅមានជាតិអបិលមួយពែង ដើម្បីជាអំណោយផលនៃការ​ផលិតជាតិ​អេឡិច​ត្រូលីត​មកវិញ​អំឡុង​ពេលអ្នកហាត់ប្រាណនិងបញ្ចេញជាតិខ្លាញ់ចេញពីរាងកាយឆាបរហ័ស។

៤. ទទួលទានទឹកបន្ទាប់ពីមុជទឹករួច

បន្ទាប់ពីអ្នកមុជទឹករួច រាងកាយអ្នកនឹងបាត់បង់ជាតិទឹក ដូច្នោះអ្នកគប្បី​ទទួលទាន​ទឹកមួយកែវ​ដើម្បី​បំ​ពេញ​ជាតិ​ទឹកវិញ។ លើសពីនេះ ការទទួលទានទឹក​មុនពេលចូលគេងមួយម៉ោង ជួយរាង​កាយអ្នកចៀសផុត​ពីការ​ហើម​ផ្សេងៗនៅលើរាងកាយបាន។

ចំណុចខាងលើនេះ អ្នកគួរតែអនុវត្តដើម្បីសុខភាពរបស់អ្នក។ ការទទួលទានបានចំនួន ៨ កែវក្នុង​មួយថ្ងៃ​ពិត​ជា​ល្អ​សម្រាប់សុខភាពអ្នក ពិសេសនៅខែក្តៅរាងកាយអ្នករឹតតែត្រូវការជាតិទឹក៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថប្រយោជន៍ ៥ យ៉ាងនៃតែស (White Tea) ដែលអ្នកមិនធ្លាប់ដឹងសម្រាប់សុខភាពអ្នក

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

;