AC milan ​ឡើង​ជើង​ខ្លាំង​ណាស់​ ៩ ​ប្រកួត​ឈ្នះ​ស្ទើរ​តែ​ទាំង​អស់​ស៊ុត​ចូល​គេ​ ២៧ គ្រាប់

  • 2020-07-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តាំង​ពី​លីគ​កំពូល​អ៊ីតាលី​ ​បើក​ឡើង​វិញ ៩ ប្រកួត​កន្លង​មក​នេះ​ ​ក្រុម AC Milan ​មិន​ទាន់​បរាជ័យ​នៅ​ឡើយ​ទេ​(ឈ្នះ ៨ ស្មើ១) ​ថែម​ទាំង​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​សរុប​ដល់​ទៅ ២៧ ​គ្រាប់​​ ​អាច​ហក់​មក​ឈរ​លេខ ៥ ​ក្នុង​តារាង Serie A សង្ឃឹម​រក្សា​បាន​កៅអី​ចូល​លេង​ពាន​អឺរ៉ុប​រដូវកាល​ក្រោយ។ រីឯលីគ​នៅ​សល់ ៤ ប្រកួត​ទៀត​នឹង​បិទ​បញ្ចប់​រដូវកាល។

​បើ​ធៀប​កាល​មុននឹង​ផ្ទុះ​វីរុស​កូវីដ ១៩ ​អតីត​ក្រុម​ខ្លាំង​មួយ​នេះ​ លេង​ដល់​ទៅ​ ២៦ ​ប្រកួត​ទើប​អាច​ស៊ុត​ចូល​បាន ២៨ គ្រាប់​​នៅ​ឈរ​លេខ ១០ ជាង​ក្នុង​តារាង៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Zlatan ស៊ុត២គ្រាប់ម្នាក់ឯងទល់នឹងក្រុម Sassuolo ម្ដងទៀត (គិតតាំងពីឆ្នាំ ២០១២)
Milan បន្តកិច្ចសន្យា​ឲ្យលោក Stefano Pioli ​អ្នកចាត់ការទូទៅ​ដល់ឆ្នាំ ២០២២

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;