ដឹងអត់ថា អ្នកណា​ដែលត្រូវ​កប់​ទាំងរស់​ក្នុងផ្នូរ​ស្តេចឈីង?

  • 2020-07-22 07:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​កំណត់​ត្រា​ប្រវត្តិសាស្រ្តចិន (Records of the Grand Historian) ឱ្យដឹងថា ជាងទាំងអស់​ដែល​ធ្វើរូបទាហានដីឥដ្ឋ ដើម្បីដាក់យាមផ្នូរ​អធិរាជ ឈីង សឺហ័ង នៃរាជវង្សឈីង កាលពីជាង២ពាន់ឆ្នាំមុននោះ គឺត្រូវកប់ទាំងរស់នៅក្នុងផ្នូរនេះ ដើម្បី​លាក់ការសម្ងាត់​ពីការធ្វើ​ទាហាន​ដីឥដ្ឋ។

ស្តេច​ឈីង បាន​ចេញបញ្ជា​ឱ្យ​សង់ផ្នូរនេះ នៅ​ពេលឡើងគ្រងរាជ្យ​ក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះ​ទាហាន​ដីឥដ្ឋ ត្រូវបាន​បញ្ជាឱ្យធ្វើឡើង​ដើម្បី​យាមផ្នូរ ដោយ​មានជំនឿថា ទាហាន​ទាំងនេះ​នឹង​បន្តតាមការពារទ្រង់​ និង​អំណាច​ក្រោយ​ចូលទីវង្គត។ ការធ្វើ​ទាហានដ៏ឥដ្ឋនេះ គឺដើម្បីជំនួសពីការយកជីវិតទាហានជាមនុស្សពិតមកយាម។

ចំពោះការសង់​ផ្នូរនេះធ្វើឡើង​លើផ្ទៃដីទំហំ៥០គីឡូម៉ែត្រការ៉េ ដោយ​ប្រើកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់​ឯណោះ ចំណាយពេល​ ៣៦ឆ្នាំ ពោលគឺ​ផែនការ​នេះ​ត្រូវបញ្ចប់ ពេល​ស្តេច​ចូលទីវង្គត​ក្នុងឆ្នាំ ២១០មុនគ.ស។

សូមជម្រាប​ថា ក្រោយ​រកឃើញ​ផ្នូរនេះនៅក្រុងស៊ីអាន ​ក្នុងឆ្នាំ១៩៧៤មក អ្នកស្រាវជ្រាវ​បាន​ជីកកកាយ​ឃើញ​មាន​ទាហានដីឥដ្ឋប្រមាណ​ជាង ៨ពាន់រូប, រទេះចម្បាំង ១៣០គ្រឿង, សេះ ៦៧០ក្បាល។ ក្រៅពីនេះក៏មានតន្រ្តីករ​ សិល្បករ និង​ទាសីជាដីឥដ្ឋផងដែរ៕

ប្រភព៖ chinahighlights

;