Lexus NX ឆ្នាំ២០២១ ប្រភេទពិសេសនេះ មានផលិតតែ ១០០០គ្រឿងគត់
- 2020-07-23 02:54:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus NX ឆ្នាំ២០២១ ប្រភេទពិសេសនេះ មានផលិតតែ ១០០០គ្រឿងគត់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត NX ម៉ូដែលពិសេសថ្មីមួយ ហៅថា NX Hybrid F Sport Black Line ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១ ០០០គ្រឿងប៉ុណ្ណោះ។
រថយន្ត NX ប្រភេទ Black Line នេះ នឹងត្រូវចូលរោងចក្រផលិតនៅរយៈពេល ៣ខែទៀត ហើយមានតម្លៃ ៤៦ ៨១០ដុល្លារ សម្រាប់ទីផ្សារបរទេស ថ្លៃជាងម៉ូដែល NX300h ប្រភេទ Base Model ដល់ទៅ ៧ ៣៩០ដុល្លារឯណោះ។
SUV ខ្នាតតូចនេះបានបន្ថែមពណ៌ថ្មី គឺ ពណ៌ខៀវ ក៏ដូចជាពណ៌ដែលមានស្រាប់ចំនួន ២ គឺ ពណ៌ស និងពណ៌ខ្មៅ។ ជាមួយគ្នានេះ វាក៏បានតុបតែងខ្លួនជាមួយនឹង គម្របកញ្ចក់ចំហៀងពណ៌ខ្មៅ និងយ៉ាន់ Alloy ទំហំ ១៨អ៊ីញពណ៌ខ្មៅផងដែរ។
ដោយឡែក កាប៊ីនខាងក្នុងរបស់វាមិនបានផ្លាស់ប្តូរអ្វីច្រើនឡើយ ក្រៅពីការប្រើថ្នេរដេរពណ៌ខៀវ នៅលើកៅអី, ដៃចង្កូត, តាប្លូនៅផ្នែកកណ្តាល, កន្លែងដាក់ដៃ, ទ្វារ និងកម្រាលជើងជាដើម។ NX Black Line ក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរ Safety System+ 2.0 មកស្តង់ដារដែរ៕