អ្នកជំនាញបុរាណវិទ្យា ៣រូបនឹងធ្វើបទបង្ហាញ «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ»

  • 2020-07-23 05:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីធ្លាមុខរួតព្រះរយព្រះពាន់ បានប្រទះឃើញពុទ្ធរូបជាច្រើនអង្គកាលពីខែមេសា ឆ្នាំ២០២០កន្លងមក អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៉ឹម សុខរិទ្ធី លោក ស្រ៊ុន តិច និងលោកស្រី ភិន វិជ្ជាសច្ចរ៉ា នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «ព្រះពុទ្ធបដិមានៅអង្គរវត្ត» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខាងមុខនេះ។

ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់អំពីខ្លឹមសារនៃបាឋកថាស្តីអំពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ មគ្គទ្ទេសទេសចរណ៍ សិស្សានុសិស្ស និងសាធារណជនចំនួន៥០នាក់ប៉ុណ្ណោះ (អនុវត្តន៍តាមគោលការណ៍នៃការរីករាលដាលជំងឺកូវីដ១៩) ដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី។

បញ្ជាក់៖ សូមទាក់ទងតាមលេខទូរសព្ទនៅក្នុងសេចក្តីជូនដំណឹង ដើម្បីសាកសួរព័ត៌មានលម្អិតនិងការចុះឈ្មោះ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;